* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អាចទេ !! លោក Honda ចង់ដឹកនាំថៃ
លោក Keisuke Honda អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទម្លាយអោយដឹងថាមានបំណងចង់ដឹកនាំក្រុមជម្រើសជាតិជាច្រើនដែលចង់បានកៅអីជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០២៦។
លោក Honda ទើបតែបានបញ្ចាប់ដំណែងអ្នកចាត់ការទូទៅពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះទេ បន្ទាប់ពីចប់ភារកិច្ច និងដឹកនាំក្រុម U22 កម្ពុជាមិនបានទទួលជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ លោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជារយៈពេល៥ឆ្នាំពោលគឺចាប់តាំងពីឆ្នាំ២០១៨ ហើយពេលនេះទំនេរដែលជាឱកាសប្រទេសផ្សេងៗចង់បានលោកទៅដឹកនាំ។ ជាពិសេសនៅតំបន់អាស៊ីដែលមានកៅអីច្រើនទៅជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោកនាឆ្នាំ២០២៦។
លោក Honda បានទម្លាយឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា ៖«ក្នុងនាមជាគ្រូបង្វឹកម្នាក់ ខ្ញុំចាប់អារម្មណ៍ដឹកនាំប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ និងប្រទេសមួយចំនួនទៀតដែលចង់ទៅលេងជើងឯកពិភពលោក (World Cup) ឆ្នាំ២០២៦»។