ស្ថាប័នអាជ្ញាកណ្តាលអង់គ្លេសនឹងធ្វើការស៊ើបអង្កេតរឿងរ៉ាវអាជ្ញាកណ្តាលខ្សែបន្ទាត់ ប្រើកែងទៅលើកីឡាករ Robertson

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គទីមួយខ្សែការពាររបស់ក្រុមហង្សក្រហម Liverpool កីឡាករ Andrew Robertson ត្រូវបានគេមើលឃើញថា បានទៅជជែកប្រកែកគ្នាជាមួយនឹងមន្រ្តីអាជ្ញាកណ្តាល។ 

តាមរយៈវីដេអូឃ្លីបមួយបានបង្ហាញឲ្យឃើញថាអាជ្ញាកណ្តាលខ្សែបន្ទាត់ លោក Constantine Hatzidakis បានច្រាន Robertson ចេញដោយប៉ះចំកែងដៃរបស់លោក នៅពេលកីឡាកររូបនេះមកចាប់ដៃ។

ស្ថាប័នវិជ្ជាជីវៈអាជ្ញាកណ្តាល PGMOL របស់អង់គ្លេស បាននិយាយថា៖"យើងបានដឹងអំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងរឿងរ៉ាវមួយនេះរួចហើយ។ យើងនឹងត្រួតពិនិត្យឡើងវិញនៅរឿងរ៉ាវទាំងនេះឱ្យបានពេញលេញ។

ក្រោយពីមានគេសួរទាក់ទងនឹងរឿងរ៉ាវចោទប្រកាន់ថាអាជ្ញាកណ្តាលប្រើកែងដាក់កូនក្រុមខ្លួន លោក Jurgen Klopp ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ លោកបានមិនដឹងអំពីរឿងហេតុនោះទេ ហើយលោកក៏មិនបានចាប់អារម្មណ៍នោះដែរ៕