* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាបាល់ទាត់នារីកម្ពុជាឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាលើកដំបូង
ក្រុមនារីកម្ពុជាបានយកឈ្នះសិង្ហបុរី ១-០ ដើម្បីកក់កៅអីទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខណៈសល់មួយប្រកួតទៀត។
នាទី ៧៥ គន្ធា បានបង្កើត អោយមានបាល់១១មែត្រដោយបានស៊ុតបាល់បុក ដៃរបស់ខ្សែការពារសិង្ហបុរី។ នៅក្នុងកីឡដ្ឋាន RSN សម្រក់ទឹកភ្នែកនៅពេលអាជ្ញាកណ្តាលចង្អុលទៅកន្លែងពិន័យ។ ពីចម្ងាយ 11 ម៉ែត្រ គន្ធា បានទាត់បញ្ចូលទីដោយបច្ចេកទេសធ្វើឱ្យអ្នកចាំទីឈរស្ងៀម។

ការប្រកួតបានបញ្ចប់ដោយលទ្ធផលស្មើកម្ពុជា១-០។ ក្រុមម្ចាស់ផ្ទះមាន៦ពិន្ទុ ក្រោយប្រកួតបាន២ប្រកួត និងបានបានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ ។ នេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលក្រុមនារីកម្ពុជាបានឆ្លងផុតការជម្រុះក្នុងពូលនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។
ក្នុងការប្រកួតចុងក្រោយនេះ កម្ពុជា និងថៃត្រូវប្រកួត ដើម្បីកំណត់យកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូល។ ប្រសិនបើកម្ពុជាបានចំណាត់ថ្នាក់លេខ២ក្នុងពូល B នោះគូប្រកួតរបស់ កម្ពុជានឹងជួបក្រុមលេខ១ ក្នុងពូល Aគឺ ក្រុមនារីវៀតណាម ។
សំបុត្រទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជារង្វាន់ដ៏សក្តិសមជម្រើសជាតិនារីកម្ពុជា នៅពេលដែលពួកគេមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួតទាំងពីរលើក ក្រោយយកឈ្នះឡាវ ២-០ នារីកម្ពុជាបន្តយកឈ្នះសិង្ហបុរី។
គួរបញ្ជាក់ផងដែរ ក្រុមនារីកម្ពុជារបស់យើងនឹងត្រូវធ្វើការប្រកួតជាមួយក្រុមនារីថៃ នៅថ្ងៃទី09 ខែ ឧសភា ឆ្នាំ 2023វេលាម៉ោង 7៖30នាទីយប់។