* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Philippe Troussier ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម និងមានភារៈកិច្ចដឹកនាំ U-23វៀតណាម ចូលរួមក្នុងព្រឹត្តិការណ៏កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយ និងត្រៀមប្រកាសតែងតាំងគ្រូបង្វឹកសញ្ជាតិបារាំងលោក Philippe Trussier មកគ្រប់គ្រងក្រុមជម្រើសជាតិ បន្ទាប់ពីគ្រូបង្វឹកកូរ៉េខាងត្បូងលោក Park Hang Soo ដែលបានចាកចេញពីក្រុមក្រោយព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ានឆ្នាំ 2022 ដែលទើបតែបញ្ចប់នៅពាក់កណ្តាលខែមករា ឆ្នាំ 2023 ដោយរំពឹងថានឹងចុះកុងត្រារយៈពេល 4 ឆ្នាំ ជាមួយនឹងប្រាក់ខែ 1.5 លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លើសពីនេះលោក Philippe Trussier នឹងចុះកិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់វៀតណាមនៅចុងខែនេះ។ ហើយបានចូលកាន់តំណែងជាគ្រូបង្វឹកនៅដើមខែមីនា ឆ្នាំ 2023 ដើម្បីត្រៀមប្រកួតប្រជែងក្នុងអំឡុងពេល FIFA Day ដែលជាបេសកកម្មដំបូងរបស់គាត់ ។ ហើយអ្វីដែលសំខាន់នោះគឺដឹកនាំក្រុម U-23 វៀតណាម ចូលរួមក្នុងព្រឹត្តិការណ៏កីឡានៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ខណៈដែលគោលដៅសំខាន់គឺព្យាយាមដឹកនាំវៀតណាមទៅ World Cup ឆ្នាំ២០២៦។
សម្រាប់លោក Philippe Trussier គាត់បានដឹកនាំក្រុមជម្រើសជាតិជាច្រើនដូចជា Ivory Coast, Burkina Faso, Nigeria, South Africa, Japan, Qatar, Morocco។