CR7 ត្រូវបានទទួលភារកិច្ចជាប្រធានក្រុមសម្រាប់ការប្រកួតមិត្តភាពរវាង Saudi Star League និង PSG


កំពូល​តារា​ឆ្នើម​របស់​ក្លិប Al-Nasser កីឡាករ Cristiano Ronaldo នឹងត្រូវ​ទទួលភារកិច្ចជា​ប្រធាន​ក្រុម​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​​រវាង​ក្រុម Saudi Arabian Stars League និង Paris Saint-Germain ។ ការប្រកួតនេះគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន King Fahd ក្នុងទីក្រុង Riyadh នៅថ្ងៃព្រហស្បតិ៍ ទី 19 ខែមករា ឆ្នាំ2023 ។



ការប្រកួតដំបូងរបស់កីឡាករ Cristiano Ronaldo នៅលើទឹកដីអារ៉ាប៊ីសាអូឌីត គឺត្រូវជួបជាមួយ Lionel Messi ក្នុងការប្រកួតមិត្តភាព រវាងក្រុម All-Star របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានកីឡាករមកពីក្រុមធំពីរគឺ Al-Nasser និង Al-Hilal ទល់នឹង PSG ដែលដឹកនាំដោយកំពូល​តារា​ឆ្នើមរបស់អាហ្សង់ទីន Lionel Messi ។



CR7 មិនបានលេងឱ្យក្លិប Al-Nasser ចាប់តាំងពីចូលរួមជាមួយក្លឹបក្នុងកិច្ចព្រមព្រៀងដ៏ធំមួយ។ ដោយសារតែគាត់ក៏ត្រូវបានពិន័យ 2 ប្រកួតផងដែរ ដោយសារតែឧប្បត្តិហេតុមួយគាត់បានបោកទូរស័ព្ទដៃរបស់អ្នកគាំទ្រ Everton នៅពេលដែលគាត់លេងឱ្យ Manchester United តាំងពីខែមេសាឆ្នាំមុន។