កីឡាការិនីកម្ពុជា២រូបនេះដណ្ដើមមេដាយបានច្រើនជាគេក្នុងព្រឹត្តិការណ៍ស៊ីហ្គេម...

ក្នុង​តារាង​មេដាយ​មាសក្រុមអត្តពលិក​វ៉ូវីណាមកម្ពុជាឈរ​ចំណាត់​ថ្នាក់​លេខ​១សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី​៣២នេះ ដោយឈ្នះបានមេដាយមាស១០គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿងសរុប២៧គ្រឿង។ 


យ៉ាងណាមិញក្នុងចំណោមមេដាយទាំងអស់នោះ មានកីឡាការនីវ៉ូវីណាមកម្ពុជាចំនួនពីររូបដែលឈ្នះបានច្រើនជាងគេដោយបូករួមទាំងការប្រកួតម្នាក់ឯងនិងជាក្រុម ពោលរហូតដល់ទៅ១១មេដាយឯណោះ ដោយកីឡាការនី ពៅ សុខា ឈ្នះបាន៥មេដាយ ស្របពេលដែលកីឡាការនី ប៉ាល់ ឆរស្មី ឈ្នះបាន៦គ្រឿង។


ទោះបីជាយ៉ាងណាក៏ដោយមេដាយទាំង៥គ្រឿងរបស់កីឡាការនី ពៅ សុខា រួមមានមេដាយមាសចំនួន៣ មេដាយប្រាក់ចំនួន១គ្រឿង និងសំរឹទ្ធចំនួនគ្រឿង។

ដោយឡែកកីឡាការនីប៉ាល់ ឆរស្មី វិញក្នុងចំណោម៦មេដាយនោះរួមមាន មេដាយមាសចំនួន៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿងផងដែរ។


គួរបញ្ជាក់ផងដែលថាការប្រកួតប្រភេទកីឡាវ៉ូវីណាមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣នេះ៕