* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កត្តាមួយចំនួនដែលធ្វើអោយសហព័ន្ធបាល់ទាត់កម្ពុជាកោះហៅយុវជនថ្មីៗ
មូលហេតុដែលយុវជនថ្មីៗជាច្រើនរូប ត្រូវបានទទួលការកោះហៅ ឲ្យចូលរួមបេសកកម្មប្រមូលផ្តុំហ្វឹកហាត់ រយៈពេល ២ថ្ងៃ ដើម្បីជ្រើសរើសកីឡាករផ្លូវការចូលរួមក្រុមជម្រើសជាតិកម្ពុជា🇰🇭 U23 ត្រៀមពានរង្វាន់ AFF U-23 Championship 2023 នៅថៃនោះ។
ដោយសារតែអំឡុងពេល ក្រុមជម្រើសជាតិកម្ពុជា U23 បំពេញភារកិច្ចក្នុងពានរង្វាន់ AFF U-23 Championship 2023 នៅថៃពោលគឺមិនមានការសម្រាក ការប្រកួតលីគកំពូលកម្ពុជាដូចជារាល់ដងឡើយ ។
ដូច្នេះកីឡាករមួយចំនួន ក៏ត្រូវបានក្លិបអនុញ្ញាតឲ្យចូលរួម ដោយឡែកកីឡាករមួយចំនួនទៀត ក៏មិនត្រូវបានក្លិបអនុញ្ញាតឲ្យចូលរួម គឺដោយសារតែជាប់ភារកិច្ចជាមួយក្លិប ក្នុងការប្រកួតលីគ ។
គួរបញ្ជាក់ថាលីគកំពូលកម្ពុជារដូវកាលថ្មី ២០២៣/២៤ នឹងចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១ នៅចុងសប្ដាហ៍នេះហើយ ខណៈពានរង្វាន់ AFF U-23 Championship 2023 នឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។