* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ការចំណាយបូកនឹងភាពនឿយហត់! Al Hilal ត្រៀមចំណាយលុយសរុប 220 លានអឺរ៉ូសម្រាប់ Bernardo Silva
Al Hilal គឺជាក្លឹបធំមួយមកពីប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយសរុបចំនួន 220 លានអឺរ៉ូក្នុងក្តីសង្ឃឹមថានឹងទាក់ទាញលោក Bernardo Silva ដែលជាខ្សែបម្រើរបស់ Manchester City មកចូលរួមក្រុម។
ខ្សែបម្រើរូបនេះបានក្លាយជាគោលដៅសម្រាប់ក្លឹបមួយចំនួនក្នុងរដូវក្តៅនេះ ដោយក្លឹប Paris Saint-Germain និង Barcelona ក៏ចាប់អារម្មណ៍រួមទាំង Al Hilal ដែរ។
យោងតាមរបាយការណ៍ពី CBS Sports បានឲ្យដឹងថា Al-Hilal បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង់ប្រាក់ចំនួន 70 លានអឺរ៉ូជាថ្លៃឈ្នួលដែល Man City នឹងទទួលបាន ហើយក៏ត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ចំនួន 50 លានអឺរ៉ូក្នុងមួយឆ្នាំ ដែលសរុបជាប្រាក់ឈ្នួលក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំសម្រាប់ Silva ពិចារណា។
ទោះជាយ៉ាងណា Silva មិនទាន់សម្រេចអនាគតរបស់គេនៅពេលនេះទេ។ ហើយបន្ថែមលើក្លឹបទាំងបីដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងច្បាស់ គាត់ក៏មានជម្រើសក្នុងការបន្តកុងត្រាជាមួយនឹង City ដោយកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025។