* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានផ្តល់ព័ត៌មានថ្មីៗអំពីរបួសចុងក្រោយរបស់គេ
ខ្សែបម្រើ Christian Eriksen របស់ក្រុម Manchester United បានផ្តល់ដំណឹងដល់អ្នកគាំទ្រអំពីរបួសរបស់គាត់។ ខ្សែបម្រើវ័យ ៣១ឆ្នាំមិនបានលេងឲ្យបិសាចក្រហម Manchester United តាំងពីខែមករាមកម្លេះ បន្ទាប់ពីរបួសកជើងក្នុងការប្រកួត FA Cup ជុំទីបួនទល់នឹង Reading ។
ថ្មីៗនេះ ខ្សែបម្រើកណ្តាលរូបនេះបានចែករំលែកព័ត៌មានអំពីរស្ថានភាពបួសរបស់គាត់ជាមួយអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហាញថាគាត់អាចត្រលប់មកលើទីលានវិញហើយ បន្ទាប់ពីអវត្តមានអស់រយៈពេលពីរខែ។ Eriksen បានប្រាប់ UTD Podcast ថា ៖ “អ្វីៗដំណើរការបានល្អ។ ខ្ញុំទើបតែចាប់ផ្តើមហ្វឹកហាត់នៅខាងក្រៅជាមួយនឹងស្បែកជើងបាល់ទាត់របស់ខ្ញុំ។ ដូចដែលអ្នកបានមើលឃើញ" ។
គាត់បានបន្ថែមទៀតថា ៖ “ចាប់ពីពេលនេះតទៅ យើងនឹងចាប់ផ្តើមពីទីនេះ។ នេះគឺជាជំហានបន្ទាប់។ ខ្ញុំបានចូលហាត់ប្រាណអស់រយៈពេលជាច្រើនសប្តាហ៍។ ហើយឥឡូវដល់ពេលចេញមកខាងក្រៅហើយធ្វើការកែសម្ផស្សខ្លះ ”។ Erik ten Hag បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា Eriksen ទំនងជានឹងត្រលប់មកទីលានវិញសម្រាប់ Manchester United នៅចុងខែមេសា។