* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កម្ពុជាមិនដែលមានប្រវត្តិយកឈ្នះលើថៃឡើយ ខណះដែលការប្រកួតស្អែកនេះជាការប្រកួតកាត់សេចក្តីថាក្រុមណាមានឪកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតបិទពូល A ពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ 2022 ដែលការប្រកួតចាប់ផ្តើមនៅវេលាម៉ោង 05:00 នាទីរសៀល នៅកីឡដ្ឋាន Thammasat ថ្ងៃទី 2 ខែមករា ឆ្នាំ 2023 វេលាម៉ោង 7:30 យប់ស្អែកនេះ ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV Cambodia ។
បើនិយាយពីការជួបគ្នា ក្រុមជម្រើសជាតិទាំងពីធ្លាប់ជួបគ្នា 6លើក ខណះកម្ពុជាមិនដែលយកឈ្នះទៅលើក្រុមជម្រើសជាតិថៃឡើយ ពោលគឺចាញ់៥ ប្រកួត នឹងស្មើ១ប្រកួត ។
កម្ពុជាមិនធ្លាប់ជួបជាមួយក្រុមជម្រើសជាតិថៃក្នុងពានរង្វាន់ AFF Cup នោះទេ ស្របពេលដែលកម្ពុជាត្រូវការឈ្នះជាដាច់ខាត ដើម្បីមានឪកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។