* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹកដែលឈ្នះពាន World Cup 2018 បានបន្តកុងត្រាជាមួយក្រុមជម្រើសជាតិបារាំងរហូតដល់ឆ្នាំ 2026
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានបន្តកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិបារាំងរហូតដល់ឆ្នាំ 2026 រួចរាល់ហើយ។ គ្រូបង្វឹកវ័យ 54 ឆ្នាំរូបនេះបានចូលកាន់តំណែងជាមួយក្រុមនៅរដូវក្តៅឆ្នាំ 2012 បន្ទាប់ពី Euro 2012 លោក Deschamps បានដឹកនាំក្រុមទទួលបានជើងឯករង Euro 2016 និងឈ្នះពានរង្វាន់ World Cup 2018 និង UEFA Nations League 2020/21 និងជើងឯករង World Cup 2022 ។
សម្រាប់កិច្ចសន្យារបស់ Deschamps នឹងត្រូវផុតកំណត់នៅឆ្នាំ 2024 ជាមួយនឹងការរំពឹងទុកថាគាត់អាចចុះចេញពីតំណែងបន្ទាប់ពីការប្រកួត World Cup នៅប្រទេសកាតា ប៉ុន្តែឥឡូវនេះគាត់បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល 3 ឆ្នាំកន្លះទៀត។