* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រធានក្រុមដ៏ល្អរបស់យើង!! Rashford គាំទ្រ Bruno ឱ្យបន្តធ្វើជាប្រធានក្រុម Manchester United
ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United និយាយថាមិត្តរួមក្រុម Bruno Fernandes គួរតែបន្តធ្វើជាប្រធានក្រុម។ Bruno Fernandes បានពាក់ស្លាក់ប្រធានក្រុម Manchester United មួយរយៈហើយ។ ប៉ុន្តែការប្រកួតដែលបិសាចក្រហមបានចាញ់ Liverpool ក្នុងលទ្ធផល 0-7 មានមនុស្សមួយចំនួនមើលឃើញថាគាត់ប្រព្រឹត្តមិនសមរម្យជាមួយនឹងការដឹកនាំក្រុម នាំអោយមានចម្ងល់ថាតើគាត់សមនឹងធ្វើជាប្រធានក្រុមឬអត់ ?
Rashford បាននិយាយថា “ខ្ញុំចូលចិត្តលេងជាមួយ Bruno អ្នកទាំងអស់គ្នាអាចស្រមៃបាន។ គាត់គឺជាកីឡាករដ៏ល្អឥតខ្ចោះដើម្បីធ្វើការជាមួយ។ គាត់គឺជាអ្នកដឹកនាំដ៏ល្អសម្រាប់ពួកយើង ទោះបីជាគាត់មិនពាក់ស្លាក់ប្រធានក្រុមក៏ដោយ។ នោះតែងតែជាសញ្ញាល្អ ”។
គាត់បានបន្ថែមទៀតថា ៖ "គាត់បានជួយធ្វើឱ្យកីឡាករជាច្រើនក្លាយជាអ្នកដឹកនាំកាន់តែប្រសើរ។ តាមពិតទៅ យើងនឹងមិនក្លាយជាក្រុមដែលរៀបចំបានល្អទេ ប្រសិនបើមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ធ្វើជាប្រធានក្រុម។ គាត់បានធ្វើច្រើនសម្រាប់យើង។ ខ្ញុំមិនមានរឿងអាក្រក់ទេ។ និយាយពី Bruno ដូចជាអ្នកចាត់ការទូទៅនិយាយចឹង គ្មានអ្នកណាល្អឥតខ្ចោះទេ។ ខ្ញុំគាំទ្រគាត់១០០ភាគរយ ”។