* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើបងប្អូនដឹងទេក្លឹបយក្សរបស់កម្ពុជាមួយណាដែលមានកីឡាករកូនកាត់ច្រើនជាងគេ?
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលយើងស្គាល់ថាជាក្រុមដ៏គ្រោះថ្នាក់មួយក្នុងក្របខណ្ឌ Cambodia Premier League ក្រៅពីមានសមាសភាពកីឡាករបរទេសល្អៗ ព្រះខ័នរាជស្វាយរៀងក៏ជាក្លឹបដែលសំបូលកីឡាករកូនកាត់ច្រើនជាងគេផងដែរ។
ដោយក្លឹបម្ចាស់ដី Svay Rieng Stadium មានកីឡាករកូនកាត់រហូតដល់ទៅបួនរូបឯណោះ ខណៈដែលសមាសភាពកីឡាករឆ្នើមទាំងមួនរូបនោះមានដូចជា៖
ទី១ កីឡាករ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដោយ Taylor រូបគេធំដឹងក្ដីនារដ្ឋ Texas សហរដ្ឋអាមេរិក ប៉ុន្តែរូបគេក៏ជ្រើសរើសការលេងអោយក្រុមជម្រើសជាតិកម្ពុជា។
ទី២ កួច ដានី ជាកីឡាករកូនកាត់ខ្មែរ-បារាំង ដានី កើតនៅថ្ងៃទី១១ខែតុលាឆ្នាំ១៩៩០ ក្នុងទីក្រុង Nantes ប្រទេសបារាំង ប៉ុន្តែរូបគេបានមកប្រកបអាជីពក្នុងលីគបាល់ទាត់កម្ពុជាតាំងពី២០១៤មកម្លេះ គ្រានោះគេចូលរួមជាមួយនិងក្លឹបបាល់ទាត់ភ្នំពេញក្រោន ចំណែកការលេងអោយក្រុមជម្រើសជាតិវិញរូបគេក៏លេងអោយក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ទី៣ កីឡាករ ធារី ចន្ថាប៊ីន កូនកាត់ខ្មែរ-បារាំង កើតនៅថ្ងៃទី ០១ខែមិថុនា ឆ្នាំ១៩៩១ នាទីក្រុង Villepinte ប្រទេសបារាំង ក្បែរព្រលានយន្តហោះ Charles de Gaulle Airport ដំណើរនៃការហ្វឹកហាត់បាល់ទាត់ដំបូង គឺរូបគេចូលរួមជាមួយនិងថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ RC Strasbourg រហូតដល់ឆ្នាំ២០១២ រូបគេបានផ្លាស់ពីក្លឹបបាល់ទាត់ Aubervilliers មកចូលរួមជាមួយនិងក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងជ្រើសរើសការលេងអោយក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ទី១ កីឡាករបរទេស Marcus Haber កូនកាត់កាណាដា-អូទ្រីស រូបគេកើតនៅ១១ខែមករាឆ្នាំ១៩៨៩ នាទីក្រុង Vancouver ប្រទេស កាណាដា Haber មានបទពិសោធច្រើនក្នុងក្នុងពិភពបាល់ទាត់ហើយរូបគេក៏ជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ West Bromwich Albion របស់អង់គ្លេសផងដែរ។
គួរបន្ថែមផងដែលថាកីឡាករកូនកាត់របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទាំងបួនរូបនេះសុទ្ធសឹងតែជាកីឡាករដែលមានបទពិសោធជោគជាំលើសមរភូមិបៃតង ហើយក៏ជាសរសៃឈាមដ៏សំខាន់ទាំងក្នុងតំបន់ការពារ,បម្រើ, នឹងក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបម្ចាស់ដី Svay Rieng Stadium ផងដែរ៕