* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ម៉ាឡេស៊ីបង្ហាញជើងខ្លាំងរបស់ខ្លួនទាំង៦រូបដែលត្រូវចូលរួមប្រកួតគុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣…
ជាការពិតម៉ាឡេស៊ីជាប្រទេសដែលមានវិស័យកីឡាជឿនលឿនមួយក្នុងចំណោមបណ្ដាលប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីដែលបានចុះឈ្មោះអត្តពលិកសម្រាប់ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យ៉ាងណាមិញក្នុងវិញ្ញាសារគុនខ្មែរយើងឃើញថាមានប្រទេសដែលជាសមាជិកអាស៊ានចំនួន៧ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលចាប់ផ្ដើមនាពេលឆាប់ៗនេះ ខណៈដែលបណ្ដាលប្រទេសទាំង៧នោះរួមមាន កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយមាឡេស៊ីបានបង្ហាញសមាសភាពកីឡាករប្រដាល់របស់ខ្លួនចំនួន៦រូបដែលត្រូវចូលរួមប្រកួតលើវិញ្ញាសារគុនខ្មែរនាពេលខាងមុខរួចរាល់ហើយ។
ជើងខ្លាំងទាំង៦រូបរបស់ម៉ាឡេស៊ីមានដូចជា៖
ទី១កីឡាករ Tengku Muhamad Adam Fakbruzie
ទី២កីឡាករ Muhamad Haris Haiqal
ទី៣ កីឡាករ Athachai Saiprawat
ទី៤ កីឡាករ Khuntab Iskandar
ទី៥ កីឡាករ Jonathan Lim
និងទី៦ កីឡាករ Muhamad Akashah ៕