ឪពុកបដិសេធរឿងមិនពិតចំនួន 3 អំពីអនាគតរបស់ Messi ជាមួយក្លិប PSG


លោក Jorge Messi បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបដិសេធពាក្យចចាមអារ៉ាមអំពីអនាគតរបស់ Lionel Messi ជាមួយក្លិប Paris Saint-Germain ។អនាគត​របស់​ប្រធាន​ក្រុមជម្រើសជាតិ​អាហ្សង់ទីន​ត្រូវ​បាន​ចោទ​សួរ​ជា​ថ្មី​ម្តង​ទៀត។ នៅពេលដែលកិច្ចសន្យាផុតកំណត់ជាមួយ PSG នៅរដូវក្តៅនេះ វាមិនមានទំនោរក្នុងការបន្តកុងត្រាថ្មីនោះទេ។



ក៏មានពាក្យចចាមអារ៉ាមជាមួយក្លឹបជាច្រើន  រួមទាំងមានពាក្យចចាមអារ៉ាមថា Messi ឈ្លោះជាមួយគ្រូបង្វឹកលោក Christoph Galtier  ប៉ុន្តែចុងក្រោយ Jorge  Messi បានចេញមុខមកបកស្រាយ អំពីរឿងកូនប្រុសរបស់ខ្លួន។

3 រឿងដែល Jorge Messi បដិសេធ ៖

- Lionel Messi បានចាកចេញពីការហ្វឹកហាត់កាលពីថ្ងៃអង្គារដោយសារតែមានបញ្ហាជាមួយ Galtier ។

- PSG មិនទទួលយកលក្ខខណ្ឌរបស់ Messi សម្រាប់កុងត្រាថ្មីទេ។

- Messi ទាមទារប្រាក់ឈ្នួល ៦០០លានអឺរ៉ូ



Jorge  Messi បាននិយាយថា ៖ "ព័ត៌មានក្លែងក្លាយ - កុំជឿពួកគេ យើងនឹងមិនទទួលយកការកុហកបែបនេះទៀតទេ" ។
 

វានៅតែមិនច្បាស់ថាតើអនាគតរបស់ Messi នឹងទៅជាយ៉ាងណា បន្ទាប់ពី PSG ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ 16 ក្រុមចុងក្រោយដោយថ្វីជើងក្លិប  Bayern Munich ។