* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Cancelo បង្កើនការចាប់អារម្មណ៍ជាខ្លាំងក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យBayern Munich !!!!
ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានចូលរួមចំណែកក្នុងការទទួលជ័យជម្នះ 4-0 របស់ Bayern លើម្ចាស់ផ្ទះ Mainz ក្នុងជុំទី 16 នៃពានរង្វាន់ German Cup។

Joao Cancelo ត្រូវការហ្វឹកហាត់តែមួយថ្ងៃប៉ុណ្ណោះដើម្បីស៊ាំនឹងមិត្តរួមក្រុមថ្មីរបស់គាត់ មុនពេលត្រូវបានគ្រូបង្វឹក Julian Nagelsmann ដាក់ឱ្យគាត់លេងការប្រកួតដំបូងក្នុងពានរង្វាន់ German Cup។អតីតកីឡាកររបស់ Man City មានការចុះសម្រុងយ៉ាងឆាប់រហ័សជាមួយនឹងទម្រុងលេងរបស់ Bayern ។ ហើយ Cancelo បានឡើយទៅបញ្ជូនបាល់បានយ៉ាងល្អឱ្យ Eric Maxim Choupo-Moting ដើម្បីបើកការស៊ុតបញ្ចូលទីនៅនាទីទី 17ផងដែរ ។

ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល 4-0 សម្រាប់ក្រុម Bayern Munich។ ក្នុងការជួបគ្នាពីរលើកចុងក្រោយជាមួយ Mainz ក្លឹប Bayern Munich រកបានរហូតទៅដល់១០គ្រាប់។