ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kyogo Furuhashi ស្ថិតនៅចំណាត់ថ្នាក់លើ Mbappe ក្នុងការប្រជែងស្បែកជើងមាសតំបន់អឺរ៉ុប…

បន្ទាប់ពីជួយក្រុម Celtic របស់ខ្លួនយកឈ្នះទៅលើក្រុមបាល់ទាត់ Livingston ក្នុងលទ្ធផល 3ទល់និង0 កាលពីព្រឹកមិញក្នុងក្របខណ្ឌលីគកំពូលរបស់ស្កុតឡែន ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនកីឡាករ Kyogo Furuhashi  បានឡើងទៅឈរលេខរៀងទី៦ស្របពេលដែលខ្សែប្រយុទ្ធ Kylian Mbappe ឈរនៅលេខរៀងចុងក្រោយគេ 

ក្នុងតារាងចំណាប់ថ្នាក់កីឡាករទាំង១០រូបដែលត្រូវប្រជែងស្បែកជើងមាសក្នុងតំបន់អឺរ៉ុប។



 យ៉ាងណាមិញក្នុងការបង្ហាញខ្លួនចំនួន២២របស់កីឡាករ Kyogo Furuhashi រូបគេរកបាន១៨គ្រាប់ ដោយក្នុងមួយគ្រាប់ទទួល១.៥ពិន្ទុ សរុបទៅកីឡាករសញ្ជាតិជប៉ុនរបស់ក្លិបបាល់ទាត់ Celtic រូបនេះទទួល២៧ពិន្ទុ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe រកបាន១៣គ្រាប់តែប៉ុណ្ណោះ។



 ក៏ប៉ុន្តែក្នុងលីគកំពូលទាំង៥របស់អឺរ៉ុបមានដូចជា លីគកំពូលអង់គ្លេស លីគកំពូលអេស្ប៉ាញ លីគកំពូលអ៊ីតាលី លីគកំពូលអាល្លឺម៉ង់ និងលីគកំពូលបារាំងជាដើមក្នុងមួយគ្រាប់ទទួល២ពន្ទុ ហេតុនេះសរុបជារួមមក Mbappe មាន១៣គ្រាប់ស្មើ២៦ពិន្ទុ នេះបើយោងទៅតាម Transfermarkt។



គួរបន្ថែមផងដែលថាបច្ចុប្បន្នខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Celtic កីឡាករ Kyogo Furuhashi ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេជាបណ្ដោះអាសន្នក្នុងក្របខណ្ឌលីគកំពូលរបស់ស្កុកឡែនខណៈដែលរូបគេរកគ្រាប់បាល់បានញឹកញយផងដែរ៕