* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មិនស្ថិតក្នុងគម្រោងទេ! Chelsea ផ្តល់ភ្លើងខៀវឱ្យ Mendy ចាកចេញ
តោខៀវបានផ្តល់ភ្លើងខៀវឱ្យអ្នកចាំទីសេណេហ្គាល់ Edouard Mendy ត្រូវបានក្លឹបជូនដំណឹងថា គាត់មានលទ្ធភាពចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
កីឡាករជួរមុខរបស់សេណេហ្គាល់ ប៉ះពាល់ទាំងបញ្ហារបួសទាំងទម្រង់លេងរហូតបាត់បង់ដៃទី១នៅ Stamford Bridge ជាអចិន្ត្រៃយ៍ទៅ Kepa Arrizabalaga រដូវកាលមុន ហើយមានឱកាសលេងបានតែ១២ប្រកួតប៉ុណ្ណោះ។
តាមរយៈ Fabricio Romano ដែលជាអ្នករាយការណ៍ព័ត៌មានបាល់ទាត់ដ៏ល្បីល្បាញបានបង្ហើបថាក្រុមតោខៀវបានជូនដំណឹងដល់ Mendy ថារូបគេអាចស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ ។
Mendy ត្រូវបានក្រុម Monaco របស់ Ligue 1ធ្វើការទាក់ទង ហើយមានឱកាសខ្ពស់ដែលគាត់នឹងត្រលប់ទៅលេងនៅប្រទេសបារាំងម្តងទៀតបន្ទាប់ពីផ្លាស់ពី Rennes ទៅចូលរួមជាមួយ Chelsea ក្នុងឆ្នាំ 2020។