លោក Louis Van Gaal បានប្រកាសចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកហើយ


លោក  Louis van Gaal  ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហូឡង់ ក្រោយ​ដឹកនាំ​ក្រុម​ជ្រុះចេញពីពានរង្វាន់  FIFA World Cup Qatar 2022 ត្រឹមវគ្គ 8 ក្រុមចុងក្រោយក្រោមថ្វីជើងអាហ្សង់ទីន នៅពេលដែលពួកគេបានចាញ់អាហ្សង់ទីន ដោយបាល់ប៉េណាល់ទី(4-3)  បន្ទាប់ពីលេងបានរយៈពេល 120 នាទីស្មើក្នុងលទ្ធផល 2ទល់នឹង2  កាលពីយប់មិញនេះ​ ។



លោក Louis van Gaal បាននិយាយថា៖ “ដំបូង និងសំខាន់បំផុត ខ្ញុំនឹងមិនបន្តតួនាទីរបស់ខ្ញុំទេ។ ខ្ញុំធ្វើតែក្នុងអំឡុងពេលនេះប៉ុណ្ណោះ។ នេះ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​នៃ​អាណត្តិ​ទី​បី​របស់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក”។



 គាត់បានបន្ថែមទៀតថា៖  “ខ្ញុំមើលទៅក្រោយដោយសុទិដ្ឋិនិយម។ មានតែយើង និងអង់គ្លេសប៉ុណ្ណោះដែលមិនស្គាល់ចាញ់។ ខ្ញុំមិនគិតថាយើងចាញ់ថ្ងៃនេះទេ។ វាគ្រាន់តែជាការបាញ់ប្រហារប៉ុណ្ណោះ។ អ្វី​ដែល​ខ្ញុំ​នៅ​សេសសល់​គឺ​ក្រុម​កីឡាករ​ដ៏​អស្ចារ្យ”។