ខ្សែបម្រើ Pedri របស់ Barcelona បានរងរបួសសរសៃពួរពេលប៉ះ Manchester United ហើយត្រូវអវត្តមានពីទីលានរយះពេល 3 ទៅ 4 សប្តាហ៍

ក្លិបBarcelona កំពុងតែព្រួយបារម្ភអំពីស្ថានភាពដ៏អាក្រក់នៅពេលដែលខ្សែបម្រើ Pedri បានរងរបួសសរសៃពួរដែលអាចសម្រាករយះពេលមួយខែ។ កីឡាករ​វ័យ 20 ឆ្នាំរូបនេះ​ដែល​បាន​ចាប់​ផ្តើម​ប្រកួត Europa League ក្នុង​ដីរបស់ខ្លួន​ជាមួយក្លិប Manchester United ដោយបាន​ខក​ខាន​ក្នុង​តង់​ទី​មួយ​បន្ទាប់​ពី​មាន​បញ្ហា​សាច់ដុំ​​នឹង​មិនអាចបន្តលេងទៀត​បាន ហើយ​ត្រូវប្តូរជំនួសដោយកីឡាករ Sergi Roberto  ជាលទ្ធផលក្រុមទាំងបញ្ចប់ដោយលទ្ធផល 2ទល់និង 2 ។



Barça បានបញ្ជាក់ថា Pedri បានរងរបួសសរសៃពួរ ដែលមិនទាន់ត្រូវបានវាយតម្លៃនៅឡើយទេដើម្បីកំណត់កាលវិភាគព្យាបាលរបស់គាត់។ ប៉ុន្តែ​គេរំពឹងថាគាត់មិនអាច​ត្រលប់​មក​វិញ​ទាន់​ពេល​សម្រាប់​ការ​ប្រកួត​ទី​ពីរ​នៅ​ទឹកដី Old Trafford នោះទេ។



យ៉ាង​ណា​ក៏​ដោយ Barcelona កំពុងតែព្រួយបារម្ភអំពីស្ថានភាពជា​ច្រើន​ជាមួយ​នឹង​របួសរបស់កីឡាករ Sergio Busquets និង Ousmane Dembele ហើយនឹងគ្មាន Gavi ដែលត្រូវបានព្យួរសម្រាប់ការប្រកួត Europa League ក្រោយ។