ប្រធាន La Liga លោក Javier Tebas ចង់ឃើញខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe លេងឱ្យក្លិប Real Madrid


ប្រធាន La Liga លោក Javier Tebas បានអះអាងថាមានតែក្លិប Real Madrid ទេ ដែលអាចទិញខ្សែប្រយុទ្ធ  Kylian  Mbappe  របស់ក្លិប Paris Saint-Germain  ហើយបាននិយាយថាគាត់ចង់ឃើញ Mbappe លេងនៅក្នុងក្របខ័ណ្ឌ  La Liga ។  សម្រាប់ Real Madrid បានតាមប្រមាញ់លើកីឡាករវ័យ 24 ឆ្នាំរូបនេះ កាលពីរដូវក្តៅមុន ដោយមនុស្សជាច្រើនរំពឹងថា Mbappe នឹងក្លាយជាសមាជិកថ្មីរបស់ក្លិបសម្រាប់រដូវកលា 2022-23 ប៉ុន្តែគាត់បានជ្រើសរើសចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ PSG ។



ដោយបាននិយាយទៅកាន់គេហទំព័រ Vamos របស់អេស្ប៉ាញ លោក Tebas បានពិភាក្សាជាមួយ Mbappe ថា ៖  "នៅក្នុង La Liga  ក្លឹបតែមួយគត់ដែលអាចទិញ  Mbappe គឺ Real Madrid ។ ខ្ញុំចង់ឃើញគាត់នៅក្នុងលីគ" ។



ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្លិប PSG នៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន១៩គ្រាប់និង Assists ៣ដងពីការបង្ហាញខ្លួនចំនួន ២៣ប្រកួតក្នុងលីគ។