* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ម្ចាស់ក្លឹបតោខៀវចាប់អារម្មណ៍ទិញក្លឹប Strasbourg នៅក្របខណ្ធ Ligue 1 ហើយការចរចាបានចាប់ផ្តើម
ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង L'Equipe បានរាយការណ៍ថាម្ចាស់ក្លឹប Chelsea លោក Todd Boehly ចាប់អារម្មណ៍ក្នុងការកាន់កាប់ក្លឹប Strasbourg នៅក្របខណ្ធ Ligue 1 ។ ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងនិយាយថា Boehly ចង់បាន 100 ភាគរយនៃការកាន់កាប់ក្លិប Starsbourg ហើយនឹងជួយក្លឹបឱ្យរីកចម្រើនផ្នែកហិរញ្ញវត្ថុ និងខ្ចីកីឡាកររបស់ក្រុមតោខៀវ Chelsea។
ថៅកែក្លឹបតោខៀវ Chelsea និងដៃគូបានពិភាក្សាគ្នាជាបឋមជាមួយលោក Mark Keller ប្រធានក្លឹបរួចហើយ។ សម្រាប់ក្លិប Strasburg កំពុងតែឈរនៅលេខរៀងទី 15 ក្នុងតារាង Ligue 1 បន្ទាប់ពីលេងបាន 24 ប្រកួតក្នុងរដូវកាលនេះ ដែលនៅឆ្ងាយពីតំបន់កាត់ចោលត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។