* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
U19នារីកម្ពុជារំពឹងយកបីពិន្ទុពីក្រុមជម្រើសជាតិឡាវក្នុងជំនួបបើកឆាក AFF U19 Women’s…
ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំបានធ្វើដំណើរទៅដល់ទីក្រុង Palembang ប្រទេសឥណ្ឌូនេស៊ីដោយសុវត្ថិភាពដើម្បីជាកិច្ចត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF U19 Women’s Championship 2023 ខណៈដែលការប្រកួតទាំងមូលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ខែកក្ដដារហូតដល់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣នេះ។
យ៉ាងណាមិញក្រុមជម្រើសជាតិនារីកម្ពុជាU19រំពឹងថានិងយកបាន៣ពិន្ទុពី ការប្រកួតបើកឆាកតទល់ជាមួយនិងក្រុមជម្រើសជាតិឡាវផ្នែកនារីអាយុក្រោម១៩ឆ្នាំនៅថ្ងៃទី៥ខែកក្កដាខាងមុខនេះ ស្របពេលដែលក្រុមជម្រើសជាតិនារីកម្ពុជាស្ថិតក្នុងពូលA ជាមួយនិងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី,ក្រុមជម្រើសជាតិនារីឡាវ,នឹងក្រុមជម្រើសជាតិផ្នែកនារីរបស់ទីម័រផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 នេះ បែងចែកចេញជាបីពូផ្សេងគ្នាដោយក្នុងពូលAមានបួនក្រុម រីឯពូលBមានបីក្រុម និងពូលCក៏មានត្រឹមតែបីក្រុមដូចគ្នាទៅនិងពូលBផងដែរ។
គួរបន្ថែមផងដែលថាប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាផ្នែកនារីត្រូវជួបជាមួយនិងក្រុមជម្រើសជាតិនារីឡាវ នៅថ្ងៃទី៥ខែកដ្កដានាកីឡដ្ឋាន Gelora Sriwijaya ក្នុងទីក្រុម Palembang រីឯការប្រកួតទី២របស់U19នារីកម្ពុជា
ត្រូវជួបតទល់ជាមួយនិងក្រុមជម្រើសជាតិនារីទីម័រ ឡេស្តេ នៅថ្ងៃទី៧ខែដដែល នាកីឡដ្ឋាន Gelora Sriwijaya និងប្រកួតទី៣នៅថ្ងៃទី៩ខែកក្កដានេះក្រុមជម្រើសជាតិនារីកម្ពុជាត្រូវប៉ះជាមួយនិងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី កីឡដ្ឋាន Gelora Sriwijaya ទីក្រុម Palembang ដូចគ្នា៕