* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Julian Nagelsmann នឹងត្រូវបណ្តេញចេញពីតំណែងជាគ្រូបង្វឹក Bayern Munich ហើយដោយតែងតាំងលោក Thomas Tuchel ជាគ្រូបង្វឹកវិញ
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដ៏ល្បីល្បាញពីរបានបញ្ជាក់ដូចគ្នាថា Bayern Munich ដែលជាក្លឹបយក្សនៃក្របខ័ណ្ឌ Bundesliga បានបណ្តេញលោក Julian Nagelsmann បានចេញពីតំណែងគ្រូបង្វឹកហើយ គ្រាន់តែរង់ចាំការប្រកាសជាផ្លូវការប៉ុណ្ណោះ។ ក្រុម Bayern Munich ទើបតែចាញ់ក្រុម Bayer Leverkusen ក្នុងលទ្ធផល 1-2 ក្នុងការប្រកួតលីកចុងក្រោយ ដែលបណ្តាលឱ្យក្រុម Borussia Dortmund វ៉ាដាច់ពិន្ទុ រហូតដល់ធ្វើឱ្យក្រុមប្រឹក្សានាយកមានកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍មុន។
ក្រៅពីប្រព័ន្ធផ្សព្វផ្សាយទាំងពីរខាងលើ Fabrizio Romano អ្នកសារព័ត៌មានដ៏ល្បីមួយរូបបានបញ្ជាក់ដូច្នេះ Nagelsmann បានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក របស់ Bayern Munich ផងដែរ។ តាមរយៈសារព័ត៌មានទាំងអស់បានរាយការណ៍ថា Thomas Tuchel អតីតគ្រូបង្វឹក Chelsea នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Bayern Munich។
សម្រាប់ Tuchel មានវ័យ 49 ឆ្នាំបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក Chelsea ក្នុងខែកញ្ញាក្រោមកម្មសិទ្ធិថ្មីរបស់លោក Todd Boehly ។ ហើយគាត់បានរស់នៅទីក្រុង Munich អស់ជាច្រើនសប្តាហ៍កន្លងមកហើយ ។ កីឡាកររបស់ Bayern បានដឹងរួចហើយថា Tuchel នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។