Roma មានមហិច្ឆិតាចង់លើកពាន Europa League ជាលើកដំបូង តែ...

ក្រុម Roma ដាក់គោដៅចង់ឈ្នះពានរង្វាន់ Europa League ជាលើកដំបូង នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១ ខែមិថុនា ទល់នឹងក្រុម Sevilla ដែលដែលជាម្ចាស់ជើងឯក 6​​សម័យ ។

ទោះយ៉ាងណា Roma នឹងត្រូវឆ្លងកាត់ការងារដ៏លំបាកមួយចុងក្រោយក្នុងការ ទទួលបានជ័យជម្នះទល់ជាមួយនឹងក្រុម ដែលអាចនិយាយបានថាជាស្ដេចនៃពានរង្វាន់ Europa League គឺ Sevilla ដែលកំពុងតែស្រែកឃ្លានក្នុងការគ្រងតំណែងពានអឺរ៉ុបមួយនេះ បន្ទាប់ពីការប្រកួតប្រជែងដ៏លំបាក់ក្នុង​លីគនៅរដូវកាលនេះ។

គួរបញ្ចាក់ផងដែរ ក្រុម Sevilla ដែលសុទ្ធសឹងតែមិនធ្លាប់រងបរាជ័យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដោយក្រុមមកពីលីគកំពូលអេស្ប៉ាញដែលដឹកនាំដោយលោក ​ José Luis Mendilibar មានកំណត់ត្រាឈ្នះពានរង្វាន់ Europa League ចំនួន ៦ លើករួចមកហើយ។ ចំណែកលោក Mourinho គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់បានក្លាយជាគ្រូបង្វឹកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះគ្រប់ពានរង្វាន់ទ្វីបអឺរ៉ុបទាំងអស់។


 

ចំណែក Roma ជាក្រុមមិនដែលឈ្នះពានរង្វាន់ Europa League ម្តងឡើយ ដោយត្រឹមជាក្រុមជើងឯករងក្នុងពានរង្វាន់ ​UEFA Cup ឆ្នាំ ១៩៩១ និង European Cup ក្នុងឆ្នាំ ១៩៨៤។ ពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន ជាពានអឺរ៉ុបលើកដំបូងដែល Roma បានឈ្នះចាប់តាំងពីឆ្នាំ ១៩៦១ ដែលកាលនោះពួកគេបានឈ្នះពាន ​Inter-Cities Fair Cup៕