ស៊ិន សុវណ្ណមករា បង្ហើបកក្ដាពីរយ៉ាងដែលធ្វើអោយរូបគេរក្សាទម្រង់លេងបានយ៉ាង…

ដូចយើងបានដឹងស្រាប់ខ្សែបម្រើវ័យក្មេងស៊ិន សុវណ្ណមករាហាក់បង្ហាញទម្រង់លេងបានយ៉ាងក្នុងក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ២០២៣-២០២៤នេះ រហូតដល់រូបគេមានឪកាសជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាជាហូរហែរផងដែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះខ្សែបម្រើឆ្នើមរបស់ក្លិបបាល់ទាត់វិសាខាកីឡាករស៊ិន សុវណ្ណមករា បានបង្ហើបអំពីកក្តាពីរយ៉ាងដែលធ្វើអោយរូបគេរក្សាទម្រង់លេងបានយ៉ាងល្អប្រាប់ទៅកាន់សារពត៌មាន Tmey Tmey បែបនេះថា “ កក្ដាទីមួយដែលនៅពីក្រោយទម្រង់លេងរបស់ខ្ញុំគឺការលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយបងប្អូន កក្ដាទីពីរនោះគឺខ្ញុំព្យាយាមហ្វឹកហាត់ដោយខ្លួនឯង ស្ដាប់តាមការណែនាំរបស់គ្រូបង្វឹកនិងរាមច្បងជំនាន់មុន ”។

កក្តាសំខាន់ៗទាំង២ចំណុចខាងលើនេះហើយដែលធ្វើអោយរូបគេមានកំលាំងចិត្តគ្រប់គ្រាន់ក្នុងការដើរតួជាកីឡាករអាជីពព្រមទាំងដើរតួជាកីឡាករលេងតំណាងអោយជាតិបានយ៉ាងល្អ។

គួរបន្ថែមផងដែលថាខ្សែបម្រើវ័យក្មេងស៊ិន សុវណ្ណមករា ស្ថិតក្នុងបញ្ចីរាយនាមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ដែលត្រូវចូលរួមប្រកួតពានរង្វាន់ AFC U23 Asian Cup Qatar 2024 វគ្គជម្រុះនាប្រទេសអារ៉ាប៊ីសាអូឌីត
 
ខណៈបងប្រុសបង្កើតរបស់ខ្លួនកីឡាករស៊ិន កក្កដា វិញក៏ត្រូវជួយក្រុមជម្រើសជាតិកម្ពុជាឈុតធំប្រកួតមិត្តភាពកម្ដៅសាច់ដុំនាពេលខាងមុខផងដែរ៕