* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Fiorentina ច្រានចោលសំណើររបស់ Man Utd សម្រាប់ Amrabat....
យោងតាម The Athletic ក្លឹប Fiorentina បានបដិសេធសំណើខ្ចីជើងសម្រាប់ខ្សែបម្រើកណ្តាល Sofiane Amrabat របស់ក្រុម Manchester United ។

ខ្សែបម្រើម៉ារ៉ុក ត្រូវបានទាក់ទងជាមួយបិសាចក្រហមពេញមួយរដូវក្តៅ។ ក្នុងនោះក្រុម Fiorentinaធ្លាប់បានសារភាពថា កីឡាករពិតជាចង់ផ្លាស់ទីមែន ហើយក្រុមកំពុងរង់ចាំការផ្តល់ជូនដ៏សមរម្យមួយ ។

កន្លងមកមានព័ត៌មានថា Manchester United ចង់ខ្ចី Amrabat មករួមក្រុមជាជាងទិញជាអចិន្ត្រៃយ៍ ដោយសារច្បាប់របស់ FFP ដែលកីឡាករខ្លួនឯងចង់ផ្លាស់ទៅ Old Trafford ដោយក្រុមដ៏ល្បីរបស់ Premier League ត្រៀមខ្ចី ជើង តម្លៃ 2 លានអឺរ៉ូ ។