* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹកក្រូអាតបញ្ជាក់ថាគាត់នឹងនៅតែប្រើក្រុមដដែលដើម្បីប្រកួតជើងឯកអឺរ៉ុបឆ្នាំ២០២៤ក្នុងរយៈពេល២ឆ្នាំខាងមុខ
ក្រុមជម្រើសជាតិក្រូអាត ត្រូវបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតាជាមួយនឹងការបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលនេះធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ពីរដងជាប់ៗគ្នា។
ទោះជាយ៉ាងណាក៏ដោយលោក Zlatko Dalic ជឿជាក់ថាក្រុមបច្ចុប្បន្នរបស់គាត់នៅតែអាចលេងនៅក្នុងពាន់រង្វាន់ជើងឯកទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់បាន។
ថ្វីត្បិតតែមានកីឡាករមួយចំនួនដែលប្រហែលជាមិនអាចចូលលេងនៅព្រឹត្តិការណ៏ FIFA World Cup បួនឆ្នាំខាងមុខទៀតដ៏ដោយ។
លោក Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត បានលើកឡើងថា ៖ “ប្រហែលជានេះជាចុងបញ្ចប់នៃយុគសម័យនៃក្រុមនេះនៅ World Cup ។ មានពីរនាក់ក្នុងចំណោមពួកគេដែលបានឈានដល់វ័យចាស់។ ហើយប្រហែលជាយើងនឹងឃើញថាមានអ្វីកើតឡើងនៅឆ្នាំ២០២៦” ។
គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត រូបនេះបានបន្តែមទៀតថា ៖ “យើងមានក្រុមដ៏អស្ចារ្យមួយ។ ហើយសម័យនេះចប់នៅ Euro 2024។ យើងនៅតែមានការប្រកួត UEFA Nations League ហើយក្រុមនេះអស្ចារ្យណាស់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនពីរដង”។