* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Haaland ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA....
ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA សម្រាប់រដូវកាល 2022/23 សម្រាប់ការងាររបស់គាត់ដែលដឹកនាំក្រុមឱ្យទទួលបានពានរង្វាន់បី។

ការចាប់ឆ្នោតពូល UEFA Champions League សម្រាប់រដូវកាល 2023/24 នេះ ក្រៅពីដឹងថាក្រុមណាជួបគ្នាទាំង 32 ក្រុមនោះហើយ អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺការប្រកាសពានរង្វាន់ផ្សេងៗពីរដូវកាលមុន (2022/23) ដែលនឹងប្រកាសនៅថ្ងៃនេះផងដែរ។

ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំបានទៅ Erling Haaland ដែលជាខ្សែប្រយុទ្ធសំខាន់ក្នុងការដឹកនាំ Manchester City ឈ្នះ ពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន។

បន្ថែមពីលើការឈ្នះជើងឯក UCL កីឡាករ Haaland ក៏ជាកម្លាំងដ៏សំខាន់ក្នុងការដឹកនាំក្រុមមេឃខៀវឱ្យឈ្នះជើងឯកធំៗចំនួនបីក្នុងក្របខ័ណ្ឌ Premier League រួមទាំង FA Cup ផងដែរ។