តើមានកត្តាអ្វីខ្លះដែលធ្វើអោយកីឡាករ កួច សុកុម្ភៈ នៅតែបន្តជាប់ជម្រើសជាតិជាហូរហែល?

កីឡាករកួច សុកុម្ភៈគឺជាខ្សែបម្រើដែលវ័យច្រើនជាងគេក្នុងក្រុមជម្រើសជាតិកម្ពុជា ពោលគាត់កើតនៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ១៩៨៧ ដោយគិតមកទល់បច្ចុប្បន្នគាត់មានវ័យ៣៦ទៅហើយ ប៉ុន្តែកម្លាំងវិញហាក់ពុំសូវមានការថមថយទាល់តែសោះ។


ទោះយ៉ាងដូចថ្ងៃផ្ដាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ណាហ្គាវើលដ៍ជួបតទល់ជាមួយនិងក្លិបបាល់ទាត់ភ្នំពេញក្រោនក្នុងពានរង្វាន់ Cambodia League Cup ២០២៣ កាលពីពេលកន្លងទៅ កីឡាករកួច សុកុម្ភៈបង្ហាញខ្លួន១២០នាទីដោយរលូត។


ហេតុនេះយើងអាចដឹងយ៉ាងច្បាស់ថាកត្តាដែលធ្វើអោយគាត់នៅតែមានឈ្នោះក្នុងបញ្ជីជម្រើសជាតិ​​​​​ដោយសារកម្លាំងរបស់នៅតែអំណោយផល វិន័យសម្រាប់ខ្លួនឯងមិនទទួលទានគ្រឿងស្រវឹង វឹកហាត់ទៀងទាត់ សម្រាកអោយបានគ្រប់គ្រាន់ 

គឺជាចំណុចសំខាន់ដែលធ្វើអោយខ្សែបម្រើមកពីខេត្តកំពង់ធំរូបនេះតែអាចរក្សាកម្លាំងនិងរក្សាឈ្មោះនក្នុងបញ្ជីជម្រើសជាតិបានយ៉ាងល្អ។


គួរបន្ថែមផងដែលថាកួច សុកុម្ភៈបានក្លាយជាកីឡាករអាជីបក្នុងឆ្នាំ២០០៥ ដោយចូលរួមជាមួយនិងក្លិបាល់ទាត់ Khemara Keila ក្រោយមកក្នុងឆ្នាំ២០១០ គាត់បានចូលរួមជាមួយនិងក្លិបបាល់ទាត់ភ្នំពេញក្រោន រហូតដល់ឆ្នាំ២០១៥ខ្សែបម្រើជើងចាស់រូបនេះបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់ណាហ្គាវើលដ៍រហូតមកដល់បច្ចុប្បន្ន។


ដោយឡែកការបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិវិញគាត់បានជាប់ឈ្នោះក្នុងបញ្ជីជម្រើសជាតិកម្ពុជាតាំងពី២០០៦មកម្លេះ បើគិតមកទល់ពេលបច្ចុប្បន្នរយៈពេល១៧ឆ្នាំហើយគាត់តែជាប់ជម្រើសជាតិជាហូរហែល៕