* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ព្រោះតែបាល់ទាត់ធ្វើអោយឪពុកម្ដាយរបស់ ធារី លែងខ្លាចប្រទេសកំណើតរបស់ខ្លួន…
ដូចដែលយើងធ្លាប់បានដឹង ធារីចន្ថា ប៊ិន គឺជាកីឡាករកូនខ្មែរ-បារាំងដ៏មានបទពិសោធមួយរូបរបស់ក្លិបព្រះខ័នរាជស្វាយរៀង ខណៈដែលរូបគេក៏មានបទពិសោធលេងនៅលីគក្រៅស្រុកជាច្រើនកន្លងមកផងដែរ។
យ៉ាងណាមិញព្រោះអាជីពជាកីឡាករបាល់ទាត់នេះហើយ ទើបធ្វើអោយឪពុកម្ដាយរបស់ខ្លួនតែងតែមកលេងប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយតាមរយៈការចុះផ្សាយរបស់សារពត៌មាន Thmey Thmey បានលម្អិតអោយជ្រាបថា ឪពុកម្ដាយរបស់ ធារីចន្ថា ប៊ិន បានចាកចេញពីជំរំនាប្រទេសថៃ ក្នុងទស្សវត្យទី៨០ ព្រោះតែភ្លើងសង្គ្រាមនៅអំឡុងឆ្នាំ១៩៧៥-១៩៧៩ ឪពុកម្ដាយ របស់ខ្សែការពារខាងលើ
ខ្លាចប្រទេសកំណើតរបស់ខ្លួនមិនហ៊ានវិលត្រឡប់មកវិញ។ លុះរហូតកូនប្រុសរបស់ខ្លួន ធារីចន្ថា ប៊ិន មកប្រកបអាជីពជាកីឡាករបាល់ទាត់ក្នុងប្រទេសកម្ពុជា និងក្លាយជាកីឡាករជម្រើសជាតិកម្ពុជាទើបធ្វើអោយឪពុកម្ដាយរបស់ខ្លួនផ្លាស់ប្ដូរការគិតឈប់ខ្លាចប្រទេសខ្លួនឯង ហើយក៏បានមកលេងកម្ពុជា ញឹកញ៉ាប់ផងដែរ។
គួរបន្ថែមផងដែលថាធារីចន្ថា ប៊ិន គឺជាកូនកាត់ខ្មែរ-បារាំង ដែលកើតនៅក្នុងឆ្នាំ១៩៩១ នាទីក្រុង Villepinte ជាតំបន់មួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្នុងឆ្នាំ២០០៧ រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិបារាំងអាយុក្រោម១៦ឆ្នាំផងដែរ៕