អាជ្ញាកណ្ដាលប្រដាល់សញ្ជាតិជប៉ុនលោក Shimada Yuji បានមកដល់កម្ពុជាហើយដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម…

ប្រិយមិត្តអ្នកគាំទ្រប្រដាល់ជម្រុះប្រាកដជាស្គាល់ហើយថាលោក Shimada Yuji ជានរណា ព្រោះលោក Shimada ជាកំពូលអាជ្ញាកណ្ដាលដ៏ល្បីឈ្មោះមួយរូបតែងលេចវត្តមានក្នុងការប្រកួត UFC, PFC និង ONE Championship ជាដើម។


យ៉ាងមិញការមកដល់របស់លោក Shimada Yuji កាលពីយប់មិញក៏មានការទទួលយ៉ាងពិសេសពីសំណាក់លោកគ្រូតា សាន គឹម ស៊ាន ព្រមទាំងឃើញវត្តមានរបស់កីឡាករ សែន ចន្ទឫទ្ធីគុន ទៅទទួលកំពូលអាជ្ញាកណ្ដាលដែលមានបទពិសោធកាត់ក្ដីការប្រកួតធំៗជាង១ពាន់ដងរូបនេះ។


គួរបន្ថែមផងដែលថាក្រៅពីអាជីបជាអាជ្ញាកណ្ដាល លោក Shimada Yuji ក៏ជាអ្នកសរសេរច្បាប់ប្រដាល់ជម្រុះអោយស្ថាប័ន UFC និង Pride Fighting Championship ថែមទៀតផង៕