បញ្ជីឈ្មោះកីឡាករជម្រើសជាតិ U-23 ឥណ្ឌូណេស៊ីភាគច្រើន....

PSSI បានប្រកាស  ជ្រើសរើស កីឡាករ ជម្រើសជាតិ U-23 ឥណ្ឌូណេស៊ី ចំនួន 23 នាក់ ដែលនឹងចូលលេងក្នុងពានរង្វាន់ U-23 AFF Cup ឆ្នាំ 2023 នៅប្រទេសថៃ។ ដែលភាគច្រើនសុទ្ធសឹងតែជាកីឡាករដែលបានឈ្នះស៊ីហ្គេមឆ្នាំ 2023នៅកម្ពុជា ។

ពានរង្វាន់ AFF U-23 Cup 2023 នឹងចាប់ផ្តើមនៅថ្ងៃទី 17-26 ខែសីហា។ វៀតណាម​បាន​ក្លាយ​ជា​អ្នកការពារ​តំណែង​ជើង​ឯក​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​នៅ​កម្ពុជា។ លើក​ចុង​ក្រោយ​ដែល​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ឈ្នះ​ពាន​ U-23 AFF Cup គឺ​នៅ​ឆ្នាំ​ ២០១៩ ​ក៏​នៅ​កម្ពុជា​ដែរ។ នៅពេលនោះ ឥណ្ឌូណេស៊ី គឺដឹកនាំដោយគ្រូបង្វឹក Indra Sjafri ។

សម្រាប់ការប្រកួតពានរង្វាន់ AFF U-23 ថៃ វៀតណាម និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ធ្លាប់​ឈ្នះ​ពានម្នាក់ម្ដង។ បើក្រឡេកទៅមើលសមាសភាពកីឡាករដែល Shin Tae-yong នាំយកមកចូលរួមប្រកួត AFF U-23 Cup ឆ្នាំ 2023 វាហាក់ដូចជាមិនអាចទៅរួចនោះទេ ដែល ក្រុមជម្រើសជាតិ U-23 ឥណ្ឌូណេស៊ី នឹងចេញមកល្អបំផុតម្តងទៀត។