* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កម្ពុជាមានប្រវត្តិឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីនតែ១ប្រកួតប៉ុណ្ណោះបើគិតចាប់តាំងពីឆ្នាំ1998មក
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួលភ្ញៀវក្រុមជម្រើសជាតិហ្វីលីពីន ក្នុងការប្រកួតបើកឆាកពូល A ពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ 2022 ដែលការប្រកួតចាប់ផ្តើមនៅវេលាម៉ោង 05:00 នាទីរសៀល នាពហុកីឡដ្ឋានមរតតេជោ ថ្ងៃទី20 ខែធ្នូ ស្អែកនេះ ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV Cambodia ។
បើនិយាយពីការជួបគ្នា ក្រុមជម្រើសជាតិទាំងពីធ្លាប់ជួបគ្នា 6លើកបើគិតចាប់តាំងពីឆ្នាំ 1998មក កម្ពុជាយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីនតែ១ប្រកួតប៉ុណ្ណោះ ពោលគឺចាញ់3 ប្រកួត នឹងស្មើ2ប្រកួត ។
សម្រាប់ចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ហ្វីលីពីនស្ថិតនៅលេខ 133 លើកម្ពុជារហូតដល់ 44 ចំណាត់ថ្នាក់ ពោលគឺកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ 177។