* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករឆ្នើមរបស់សមាគមកីឡាបាល់ទះវិសាខាបីរូបនេះអាចនឹងជួយក្រុមជម្រើសជាតិបាល់ទះកម្ពុជា...
ដូចដែលយើងបានដឹងហើយថាកីឡាករឆ្នើមសញ្ជាតិគុយបារបស់សមាគមកីឡាបាល់ទះវិសាខាទើបតែទទួលបានសញ្ជាតិខ្មែរជាផ្លូវការហើយ
ខណៈដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាក៏បានបញ្ចូលឈ្មោះកីឡាករទាំង៣រូបខាងលើនេះជាបេក្ខភាពកីឡាករជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ Asian Game២០២៣ ដែលធ្វើឡើងក្នុងប្រទេសចិននាពេញខាងមុខនេះផងដែរ។
យ៉ាងណាមិញវិស័យកីឡាបាល់ទះកម្ពុជាបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីដណ្ដើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកាលពីពេលកន្លងទៅ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករបីរូបដែលទើបតែទទួលបានសញ្ជាតិខ្មែររបស់វិសាខាទាំងបីរូបខាងលើនេះ ត្រូវបានមហាជនមានក្ដីរំពឹងថាបាលើទះកម្ពុជានិងធ្វើអោយកាន់តែកក្រើកក្នុងព្រឹត្តិការណ៍ Asian Game២០២៣ខាងមុខ
ព្រោះអ្នកទាំងបីគឺជាមិត្តរួមក្រុមវិសាខាជាមួយកីឡាករជម្រើសជាតិកម្ពុជាយើងជាច្រើនរូបផ្សេងទៀត ហេតុពួកគេយល់ចិត្តគ្នាបានច្រើននៅពេលប្រកួត។
គួរបន្ថែមផងដែលថាកីឡាករទាំងបីរូបដែលទទួលបានសញ្ជាតិខ្មែរនិងត្រូវចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ Asian Game រួមមាន៖
ទី១ កីឡាករ Henry Pelayo Bernal អាយុ២២ឆ្នាំ និងមានកម្ពស់ ២,០៩ម៉ែត្រ។
ទី២ កីឡាករ Lester Armando Sanchez Cabrera អាយុ៣៣ឆ្នាំ និងមានកម្ពស់ ១,៨៤ម៉ែត្រ
និងទី៣ កីឡាករ Raciel Herrera អាយុ២៥ឆ្នាំ ដែលមានកម្ពស់១,៩៧ម៉ែត្រផងដែរ៕