Chan Vathanaka ត្រលប់មករកគ្រាប់បាល់បានវិញនៅលីគជាលើកដំបូង

ក្នុងជំនួបរវាងក្លឹបបាល់ទាត់បឹងកេត ទល់ជាមួយក្លឹបអង្គរថាយហ្គឺ កាលពីម្សិលមិញក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី២ គឺជាការកគ្រាប់បាល់បានវិញនៅក្នុងលីគជាលើកដំបូង ក្រោយខកខាន អស់រយៈពេល ១ឆ្នាំ ១០ខែ និង ១៨ថ្ងៃ ។


ដោយសារមានបញ្ហារបួសនៅក្នុងជំនួបទល់នឹងវិសាខា ក្នុងពានរង្វាន់ Prince Beer Pre-season Cup នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ដែលបណ្ដាលអោយដាច់សរសៃជង្គង់ខាងស្ដាំ ទើប 𝗖𝗩𝟭𝟭 ខកខានក្នុងការបង្ហាញខ្លួន នឹងរកគ្រាប់បាល់នៅក្នុងលីគកំពូលកម្ពុជា ​។


គួររំលឹកផងដែរ គ្រាប់បាល់ចុងក្រោយដែល 𝗖𝗩𝟭𝟭 រកបាន  គឺកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួបសប្ដាហ៍ទី១៦​ នៃលីគកំពូលកម្ពុជា ទល់នឹងក្លិបគិរីវង់សុខសែនជ័យ  ។