* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Manchester City គ្រោងនិងតម្លើងប្រាក់ឈ្នួលកប់ពពកដល់ Haaland…
ក្រោយខ្សែប្រយុទ្ធវ័យក្មេង Erling Haaland រកគ្រាប់បាល់បានជារើយៗទាំងក្នុងលីកនិងពានរង្វាន់ផ្សេងៗក្លិបមេឃខៀវមានក្ដីបារម្ភក្នុងការបាត់បង់កីឡាករឆ្នើមរូបនេះជាខ្លាំងព្រោះ Real Madrid ក៏តាមប្រមាញ់ Haaland ជាញឹកញយផងដែលតែបរាជ័យ។
យ៉ាងណាមិញក្លិបម្ចាស់ដីEtihad Stadium មានបំណង់ចង់តម្លើងថ្លៃពលកម្មដល់កីឡាករអន្តរជាតិសញ្ជាតិន័រវេសរហូតដល់ទៅ ៥០០ ០០០ផោនក្នុងមួយសប្ដាហ៍អោយទៅ Haaland ដើម្បីតបស្នងទៅនិងសម្ថភាពរបស់គេនិងទុកជាការចង់ចិត្តខ្សែប្រយុទ្ធវ័យក្មេងរូបនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមកាសែត Daily Mail បានឱ្យដឹងថា “The Citizens មានបំណងពិភាក្សាជាមួយ Haaland អំពីការដំឡើងប្រាក់ឈ្នួល សម្រាប់ខ្សែប្រយុទ្ធរូបនេះ អ្វីៗនឹងរួចរាល់នៅពេលបញ្ចប់រដូវកាលនេះ ”។
គួរបន្ថែមផងដែរថា ប្រសិនបើ Man City អាចធ្វើរឿងនេះបានមែននោះមានន័យថាកីឡាករ Erling Haaland និងក្លាយជាកីឡាករវ័យក្មេងដែលទទួលប្រាក់ឈ្មួយថ្លៃបំផុតក្នុងលីកកំពូលអង់គ្លេស៕