Burn X Flash ត្រូវធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីប្រកួតតំណាងកម្ពុជាក្នុងកម្មវិធី…

កាលពីព្រឹកថ្ងៃ២៩ខែមិថុនាឆ្នាំ២០២៣នេះ សហព័ន្ធកីឡាអេឡិចត្រនិចកម្ពុជា ( EFC ) បានចេញនូវសេចក្ដីមួយ ទាក់ទងទៅនិងការបញ្ជូនក្រុមខ្លាំង E-Sport Burn X Flash តំណាងអោយកម្ពុជា 

ទៅចូលរួមប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែលធ្វើឡើងក្នុងប្រទេសអារ៉ាប៊ីសាអីឌីតនាពេលដល់ខ្លីខាងមុខ។

យ៉ាងណាមិញ Burn X Flash ដែលជាក្រុមខ្លាំងតំណាងអោយអ្នកចម្បាំងអង្គរ ( Angkor Warriors ) និងត្រូវប្រកួតប្រជែងក្នុងកម្ពុជាកម្មវិធី Gamers8 Asia Championship ដើម្បីស្វែងរកកៅអីឆ្ពោះទៅកាន់ព្រឹត្តិការណ៍នៃការប្រកួតកម្រិតពិភពលោក IESF 15th World E-sport Championships IASI 2023 

ដែលការប្រកួតនិងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែសីហា រហូតដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ។ 

គួរបន្ថែមផងដែលថាការប្រកួត Gamers8 Asia Championship ដែលជាវគ្គដណ្ដើមកៅអីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ពិភពលោក IESF 15th World E-sport Championships IASI 2023 និងត្រូវចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕