* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែបម្រើវ័យក្មេងណាត សង្ហា ចង់សម្រេចក្ដីស្រមៃរបស់ខ្លួនមួយនេះក្រោយ...
ជាការពិតក្រុមជម្រើសជាតិកម្ពជាកំពុងធ្វើតេស្ថជ្រើសរើសកីឡាករយុវជនអាយុក្រោម២៣ឆ្នាំ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ
ខណៈដែលក្នុងនោះក៏មានវត្តមានខ្សែបម្រើឆ្នើមរបស់ក្លិបបាល់ទាត់ Tiffy Army Fc កីឡាករណាត សង្ហា មានឈ្មោះក្នុងបញ្ជីប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលដំបូងសារជាថ្មីផងដែរ។
យ៉ាងណាមិញកីឡាករវ័យក្មេងណាត សង្ហា ដែលជាបេក្ខភាពមួយរូបក្នុងបញ្ជីប្រមូលផ្ដុំហ្វឹកហាត់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានបង្កើបអំពីមហិច្ឆតារបស់ខ្លួនប្រាប់មកកាន់ក្រុមការងារយើងថា រូបគេចង់សម្រេចក្ដីស្រមៃ ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាក្នុងឆ្នាំនេះតែម្ដង ព្រោះនេះគឺជាលើកទី៣ហើយដែលរូបគេទទួលបានឪកាសធ្វើតេស្ថក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករដែលមានដើមកំណើតមកពីស្រុកគៀនស្វាយ ខេត្តកណ្ដាលរូបនេះបានវិវត្តន៍ខ្លួនពីកីឡាករបាយបានរហូតក្លាយជាកីឡាករអាជីព ក៏ព្រោះតែក្ដីស្រមៃចង់ប្រើសម្ថតភាពដែលខ្លួនមានដើម្បីពាក់អាវជម្រើសជាតិកម្ពុជា។
ក៏ប៉ុន្តែឪកាសដែលទទួលបានម្ដងជាពីរដងកន្លងទៅរូបគេមិនអាចសម្រេចក្ដីស្រមៃរបស់ខ្លួនឯងបាន ដោយឡែកឪកាសជាលើកទី៣នេះ សង្ហា បានតាំងចិត្តថានិងខំប្រឹងអោយកាន់តែខ្លាំងទ្វេរដង ព្រោះបច្ចុប្បន្នរូបគេមានវ័យ២២ឆ្នាំ ដូច្នេះហើយពានរង្វាន់ AFF U23 Championship 2023 អាចនិងជាឪកាសចុងក្រោយរបស់ក្នុងការចូលរួមជាមួយនិងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំក៏ថាបាន។
គួរបន្ថែមផងដែលថាខ្សែបម្រើរបស់ក្លិបបាល់ទាត់ Tiffy Army Fc ណាត សង្ហា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅធ្វើតេស្ថចូលរួមជាមួយនិងក្រុមជម្រើសជាតិកអាយុក្រោម២៣ឆ្នាំដំបូងក្នុងឆ្នាំ២០២២
ខណៈដែលគ្រានោះប្រមូលផ្គុំដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ រីឯការកោះហៅចូលរួមធ្វើតេស្ថក្នុងឈុតយុវជនជាលើកទី២វិញ គ្រានោះក្រុមជម្រើសជាតិកម្ពុជាប្រមូលផ្ដុំសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដូចគ្នា។
ចំណែកឯការប្រមូលផ្ដុំសម្រាប់ពានរង្វាន់ AFF U23 Championships 2023 នេះ គឺជាការកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលដំបូងជាលើកទី៣ហើយសម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ។
គួររំលឹកផងដែថាខ្សែបម្រើវ័យក្មេងណាត សង្ហា អាចនិយាយបានថាជាកីឡាករសំខាន់មួយរូបរបស់ក្លិបបាល់ទាត់ Tiffy Army Fc ដោយតាមរយៈការប្រកួតកន្លងមករបស់ក្លិបម្ចាស់ដីកងយោធពលខេមរភូមិន្ទស្តាតចាស់ រូបគេតែងតែទទួលបានឪកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងស្ទើរតែគ្រប់ការប្រកួត មិនថាតែក្នុងការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League ឬពានរង្វាន់ក្នុងស្រុកផ្សេងៗនោះទេរូបគេតែងតែទទួលបានឪកាសបង្ហាញខ្លួន ជារើយៗតែម្ដង៕