Zidane អាចទៅដឹកនាំ PSG ទេ ?

យោងតាម សារព័ត៌មាន L'Equipe អតីត គ្រូបង្វឹក ក្រុម Real Madrid លោក Zidane ឥឡូវនេះគឺជាបេក្ខភាពសម្រាប់ ជនួសតំណែងលោក Christophe Galtier ក្នុងការដឹកនាំ PSG ។

PSG ជឿថាពួកគេនឹងអាចនាំយក Zidane ឱ្យមកចូលរួមជាមួយខ្លួន។ ប្រភពដដែលបានបញ្ជាក់ផងដែរថា លោក Galtier នឹងបន្តការងារតែក្នុងករណីដែលក្លឹបនៅរដ្ឋធានីប៉ារីសមិនអាចស្វែងរកគ្រូបង្វឹកជំនួសបាន ។ លោក Zidane ផ្ទាល់បានច្រានចោលសំណើររបស់ PSG ជាច្រើនដងដោយសារតែអាទិភាពរបស់វីរបុរសបារាំងគឺការដឹកនាំក្រុមជម្រើសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក្តីស្រមៃរបស់លោក Zidane មិនបានក្លាយជាការពិតទេ បន្ទាប់ពីសហព័ន្ធបាល់ទាត់បារាំង (FFF) សម្រេចចុះកុងត្រាជាមួយគ្រូបង្វឹកលោក Didier Deschamps ឡើងវិញ។

ថ្មីៗនេះ Zidane បានទម្លាយថា គាត់នឹងត្រលប់មកធ្វើជាគ្រូបង្វឹកវិញឆាប់ៗនេះ ដែលអាចចាប់ផ្តើមនៅរដូវក្តៅឆ្នាំ 2023។ បន្ទាប់ពីលាលែងពីតំណែងជាគ្រូបង្វឹករបស់ Real Madrid ក្នុងឆ្នាំ 2021 Zidane មិនមានគោលដៅថ្មីទេ។ ហើយ AS បានបង្ហាញថា PSG ប្រកាន់យកវិធីសាស្រ្តជាក់ស្តែងបន្ថែមទៀតនៅពេលតែងតាំងគ្រូបង្វឹកបន្ទាប់។ កាលពីឆ្នាំមុន អ្នកណែនាំ Luis Campos ត្រូវបានប្រគល់ភារកិច្ចឱ្យជ្រើសរើសគ្រូបង្វឹកថ្មី ទោះ​បី​ជា​យ៉ាង​ណា​ការ​ផ្លាស់​ប្តូរ​នេះ​មិន​បាន​ដំណើរ​ការ​ទេ​នៅ​ពេល PSG មិន​អាច​ចូល​ទៅ​ជ្រៅ​ក្នុង ​សង្វៀន Champions League ។

កៅអីរបស់គ្រូបង្វឹក Galtier មិនត្រូវបានធានាទៀតទេ នៅឆ្នាំ 2023 PSG ត្រូវតទទួលបរាជ័យចំនួន 8 ដង ដែលច្រើនជាងការចាញ់របស់ពួកគេពីរដងក្នុងឆ្នាំ 2022។ ដូច្នេះហើយ ម្ចាស់ក្លឹបសញ្ជាតិកាតានឹងស្វែងរកគ្រូបង្វឹកថ្មីសម្រាប់រដូវកាលក្រោយ។