Haaland បង្ហើបថាគាត់ចូលចិត្ត Mbappe ខ្លាំងណាស់ប្រសិនបើអាច។ ខ្ញុំចង់ឱ្យគាត់លេងឱ្យក្រុមជម្រើសជាតិន័រវេស


ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ!!  ពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពអស្ចារ្យរបស់ Lionel Messi និង Cristiano Ronaldo ដែលពួកគេទាំងពីរត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតក្នុងសម័យរបស់ពួកគេ។សម្រាប់​ពេល​នេះ អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ថយ​ចុះ​តាម​អាយុ និងមានកីឡាករល្អៗជាច្រើន  ដែលមាន ភាព​អស្ចារ្យ នោះ​គឺ Kylian Mbappé និង Erling Haaland។



ប្រធានក្រុមជម្រើសជាតិន័រវេស Erling Haaland​ មានអាយុត្រឹមតែ 22 ឆ្នាំប៉ុណ្ណោះ ខណៈដែលកីឡាករជម្រើសបារាំង Kylian Mbappé ​មានអាយុត្រឹមតែ 24 ឆ្នាំ  ប៉ុន្តែពួកគេបានបង្កើតនូវទម្រង់លេងដ៏ល្អ  ហើយ​បាន​បំបែក​កំណត់​ត្រា​ដែល​គ្មាន​ខ្សែ​ប្រយុទ្ធ​ណា​ម្នាក់​ធ្វើ​បាន​កន្លង​មក។  Erling Haaland បានស៊ុតបញ្ចូលទីបាន 33 គ្រាប់រួចមកហើយក្នុងការបង្ហាញខ្លួន 33 ប្រកួតសម្រាប់ក្រុម Man city  ខណៈដែល Mbappe ស៊ុតបញ្ចូលទីban 29 គ្រាប់ក្នុងការបង្ហាញខ្លួន 29 ប្រកួតសម្រាប់  PSG នៅរដូវកាលនេះ។



អតីត​តារាឆ្នើមរបស់​ក្លឹប Borussia Dortmund បាន​និយាយាអំពី Kylian Mbappé ថា ៖ “ប្រជាជន​បារាំង​មាន​សំណាង​ណាស់  ដែលមានគាត់( Kylian Mbappé )លេងឱ្យក្រុមជម្រើសបារាំង ។ ពិតណាស់ខ្ញុំចង់ឱ្យគាត់លេងឱ្យក្រុមជម្រើសេជាតិន័រវេស! គាត់​ជា​កីឡាករ​មិន​គួរ​ឱ្យ​ជឿ លឿន និង​មុត​ស្រួច  គាត់​បាន​ធ្វើ​បែប​នោះ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមកហើយ” ។



Haaland បានបន្ថែមទៀតថា ៖ "ស្អី? គាត់ចាស់ជាងខ្ញុំតែពីរឆ្នាំទេ? វាជារឿងឆ្កួតៗ ពេលខ្លះអ្នកត្រូវគិតថាគាត់នៅសល់ ១០ ឆ្នាំទៀតដើម្បីលេងនៅកម្រិតកំពូល គាត់ពិតជាអស្ចារ្យណាស់”។