សល់មួយប្រកួតទៀតលោក Pep នឹងសាងប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់ Man City…

គ្រូបង្វឹក ក្រុមមេឃខៀវ Man City បានជំរុញឱ្យក្រុមមេឃខៀវ Man City បង្កើតប្រវត្តិសាស្ត្រថ្មីដោយឈ្នះពានបីក្នុងមួយរដូវកាល។

លោក Pep Guardiola និយាយថានឹងជួយក្រុម Manchester City បន្តឈ្នះពានរង្វាន់ UEFA Champions League ដើម្បីបញ្ចប់រដូវកាលដោយលើកបីពានរង្វាន់ក្នុងមួយរដូវកាល ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រក្លឹប។ 


យ៉ាងណាមិញក្រុមមេឃខៀវបានឈ្នះពានរង្វាន់ FA Cup ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់របស់ Ilkay Gundogan ក្នុងការយកឈ្នះក្រុមបិសាច Manchester United ដោយលទ្ធផល 2-1 កាលពីយប់មិញ។

 
ដោយឡែកពានបន្ទាប់ក្រោយពីឈ្នះ English Premier League FA Cup គឺពានរង្វាន់ UCL ដោយ Man City ត្រូវជួបជាមួយ Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Istanbul ប្រទេសទួគី។


គួរបន្ថែមផងដែលថាការដែលឈ្នះបីពានក្នុងមួយរដូវកាលមិនមែនជារឿងងាយស្រួលឡើយ ក្លិបដែលធ្លាប់ធ្វើរឿងនេះបានមានតែ Manchester United មួយគត់ដែលធ្លាប់ឈ្នះពានរង្វាន់បីក្នុងមួយរដូវកាលក្នុងអំឡុងឆ្នាំ១៩៩៨-១៩៩៩៕