* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ទីបំផុតក្រុមជម្រើសជាតិបាល់ទះកម្ពុជាសាងប្រវត្តិសាស្រ្តថ្មីក្រោយទម្លាក់...
ប្រិយមិត្តអ្នកគាំទ្រកីឡាបាល់ទះប្រាកដជាចង់ចាំយ៉ាងច្បាស់ហើយ អំពីការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិបាល់ទះកម្ពុជាប៉ះគ្នាជាមួយនិងក្រុមជម្រើសជាតិថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ ខណៈដែលបញ្ចប់ទៅក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះដោយលទ្ធផល៣សិតទល់២ទៅលើក្រុមជម្រើសជាតិថៃ។
យ៉ាងមិញលទ្ធផលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយដែលក្រុមជម្រើសជាតិបាល់ទះកម្ពុជា ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយនេះមានន័យថាវិស័យកីឡាបាល់ទះកម្ពុជាកាន់រីកចម្រើនទ្វេដងក្រោយពីឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នាប្រទេសវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយក្រុមជម្រើសជាតិបាល់ទះកម្ពុជាត្រូវជួបតទល់ជាមួយនិងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ខណៈដែលក្រុមជម្រើសជាតិថៃក៏ត្រូវប៉ះគ្នាជាមួយនិងក្រុមជម្រើសជាតិវៀតណាមដណ្ដើមមេដាយសំរឹទ្ធផងដែរ។
គួរបញ្ជាក់ផងដែលថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅល្ងាចថ្ងៃទី៨ខែឧសភានេះ វេលាម៉ោង០៧:៣០នាទីនាពហុកីឡដ្ថានជាតិអូឡាពិក៕