De Bruyne បានឆ្លើយតបឌឺដងភ្លាមៗនៅលើបណ្ដាញសង្គមបន្ទាប់ពីត្រូវបានអ្នកគាំទ្រគប់នឹងកែវ

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះបានក្លាយជាតួអង្គសំខាន់នៃការប្រកួតនៅកីឡដ្ឋាន Emirates ដោយរកបានមួយគ្រាប់ បញ្ជូនបាល់បានមួយគ្រាប់ ។

នៅចុងម៉ោងនៃការប្រកួត Man City បានយកឈ្នះ Arsenal 3-1 De Bruyne បានប្ដូរចេញ ហើយអ្នកគាំទ្រ Arsenal បានគប់ដប នឹងកែវជ័រសំដៅមករូបគេ។  ក្រោយ​ចប់​ការ​ប្រកួត De Bruyne បាន​បង្ហោះ​រូប​ពីរ​សន្លឹក​លើ​ Page  ផ្ទាល់ខ្លួន​ជាមួយ​នឹង​ការ​​ចំអក​ឱ្យ​អ្នក​គាំទ្រ Arsenal ថា៖ "តើ​នរណា​មាន​ស្រាបៀរ? អរគុណ"។ មុននោះ ខ្សែបម្រើកណ្តាលរបស់ Man City បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះ ខឹងសម្បារម្ដងរួចមកហើយជាមួយនឹងការរុញ និងចង្អុលមុខគ្រូបង្វឹក Mikel Arteta ។

Man City ទទួលបាន 3 ពិន្ទុទល់នឹង Arsenal ទោះបីជាគ្រប់គ្រងបាល់បានត្រឹមតែ 36% ដែលជាអត្រាគ្រប់គ្រងបាលក់ទាបបំផុតរបស់ក្លឹបដែលដឹកនាំដោយ Pep Guardiola ។ ពួកគេឡើងឈរកំពូលតារាងបណ្តោះអាសន្នដោយមាន 51 ពិន្ទុស្មើរគ្នានឹង Arsenal ។

យោងតាម ​​Opta នេះជាលើកទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលក្រុមចំណាត់ថ្នាក់លេខ 2 បានផ្តួលក្រុមកំពូលតារាងដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ 1 នៅពាក់កណ្តាលរដូវកាលនេះ។  ក្លឹប​ដែល​ធ្វើ​បែប​នេះ​បាន ហើយ​គ្រង​តំណែង​ជើង​ឯក (Chelsea បាន​ផ្ដួល Man United នៅ​ខែ​មេសា ឆ្នាំ 2010 ហើយ Man City បាន​វ៉ាដាច់ Man United ក្នុង​ខែ​មេសា ឆ្នាំ 2012)។