* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Arsenal ត្រួវជួបសងសឹក Man City ក្នុងពានរង្វាន់....
Arsenal នឹងត្រូវប្រជែងជាមួយជើងឯក Premier League ឆ្នាំ 2022/2023 Manchester City ក្នុងការប្រកួតដណ្តើមពានរង្វាន់ Community Shield មុនពេល Premier League ឆ្នាំ 2023/2024 ចាប់ផ្តើម។

ការប្រកួតពានរង្វាន់ Community Shield នឹងប្រព្រឹត្តទៅនៅ ពហុកីឡដ្ឋាន Wembley ថ្ងៃអាទិត្យ (6/8/2023) វេលាម៉ោង 10:00នាទីយប់ ។ ទោះបីជាវាគ្រាន់តែជាការកម្តៅសាច់ដុំក៏ដោយ ប៉ុន្តែ Community Shield ក៏បានបង្ហាញពីភាពខ្លាំង នឹងការត្រៀមខ្លួនរបស់ក្រុម ពីព្រោះថាលើកនេះ Arsenal ពិតជាចង់សងសឹក Man City។

យ៉ាងណាមិញ ចាប់តាំងពីក្រុមរបស់លោក Pep Guardiola បានឈ្នះពានរង្វាន់ Premier League និង FA Cup គូប្រជែងដែលពួកគេត្រូវប្រឈមមុខគឺក្រុមជើងឯករង Premier League កាលពីរដូវកាលមុនគឺArsenal ។