* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកចាំទី Dmitrovic របស់ក្រុម Sevilla ត្រូវរងការវាយប្រហារដោយអ្នកគាំទ្រ
អ្នកចាំទី Marko Dmitrovic របស់ក្រុម Sevilla ត្រូវបានវាយប្រហារដោយអ្នកគាំទ្រម្នាក់ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ 2-0 នៅលើទឹកដីក្រុម PSV ក្នុងក្របខ័ណ្ឌ Europa League កាលពីយប់មិញ។
អ្នកមើលម្នាក់បានរត់ចូលទៅក្នុងទីលានការប្រកួត ហើយបានប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Dmitrovic ប៉ុន្តែគាត់អាចយកឈ្នះអ្នកវាយប្រហារគាត់បាន ហើយគាត់បានចាប់អ្នកគាំទ្រម្នាក់នេះឲ្យដេកនឹងដីរហូតដល់សន្តិសុខចូលមក។
អ្នកចាំទីសញ្ជាតិស៊ែប៊ីបាននិយាយថា៖ គាត់បានមករុញខ្ញុំពីក្រោយ។ គាត់ប្រហែលជាខឹងនឹងលទ្ធផល និងឆ្កួតបន្តិចហើយ។ គាត់បានព្យាយាមវាយខ្ញុំ ហើយខ្ញុំបានចាប់គាត់ហើយរង់ចាំគាត់ដល់សន្តិសុខនឹងមកដល់។ វាមិនល្អទេដែលឃើញរឿងនេះក្នុងបាល់ទាត់ វាមិនគួរកើតឡើងទេ ហើយចាប់ពីពេលនេះតទៅខ្ញុំសង្ឃឹមថារឿងទាំងនេះត្រូវបានដាក់ពិន័យ។