* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកជ្រាបស្ថិតិបីប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិ U23 ទាំងបួនក្រុមក្នុងពូលAនៃពានរង្វាន់...
ការប្រកួតពានរង្វាន់ AFF U23 Championship 2023 ដែលធ្វើឡើងក្នុងប្រទេសថៃកាន់តែខិតជិតនិងមកដល់ ពោលប្រកួតគឺនិងចាប់ផ្ដើមពីថ្ងៃទី១៧ខែសីហារហូតដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៣។
យ៉ាងណាមិញថ្ងៃនេះអេតមីននិងលើកយកស្ថិតិបីប្រកួតចុងក្រោយដែលជាការប្រកួតក្នុងពានរង្វាន់ AFF U23 Championship របស់ក្រុមជម្រើសជាតិនីមួយៗក្នុងពូល A ដោយមានសមាសភាពក្រុមជម្រើសជាតិថៃ កម្ពុជា ប្រុយណេ និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា។
ដោយបីប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ ក្នុងជម្រើសជាតិថៃU23ទទួលបានយកឈ្នះ៣ទល់និង១ទៅលើក្រុមជម្រើសជាតិសិង្ហបុរីU23 ក្នុងពានរង្វាន់ AFF U23 Championship 2022
លុះរំលងដល់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ក្រុមជម្រើសជាតិថៃបានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសវៀតណាមដោយលទ្ធផ១ទល់និង០ រហូតដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំដដែលក្រុមជម្រើសជាតិថៃបានយកឈ្នះក្នុងលទ្ធផល២ទល់និង០ទៅលើក្រុមជម្រើសជាតិឡាវU23 ក្នុងពានរង្វាន់ AFFU23 Championship២០២២ដូចគ្នា។
ចំណែកឯស្ថិតិបីប្រកួតចុងក្រោយក្នុងក្នុងពានរង្វាន់ AFF U23 Championship របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំវិញ នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះដោយលទ្ធផល៦ទល់និង០ទៅលើក្រុមជម្រើសជាតិប្រុយណេ
រីឯប្រកួតទី២របស់ក្រុមជម្រើសជាតិកម្ពុជាu23 ក៏នៅតែបន្តយកឈ្នះ១ទល់និង០ទៅលើក្រុមជម្រើសជាតិហ្វីលីពីន និងការប្រកួតទី៣កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២២ដដែលក្រុមជម្រើសជាតិកម្ពុជាបានរងបរាជ័យក្នុងលទ្ធផល២ទល់និង០ក្រោមថ្វីជើងក្រុមជម្រើសជាតិទីម័រអាយុក្រោម២៣។
ដោយឡែកបីប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិប្រុយណេអាយុក្រោម២៣ឆ្នាំក្នុងពានរង្វាន់ AFF U23 Championship២០២២ វិញ ពួកគេបានស្គាល់ពាំក្យថាឈ្នះឡើយ ពោលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា៦ទល់០ រួចបន្តបរាជ័យក្រោមថ្វីជើងក្នុងជម្រើសជាតិទីម័រ U23 ក្នុងលទ្ធផល ៣ទល់និង១ ហើយក៏បន្តចាញ់ក្រុមថ្វីជើងក្រុមជម្រើសជាតិហ្វីលីពីនដោយលទ្ធផល២ទល់និង១ផងដែរ។
រីឯបីប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោយ២៣ឆ្នាំវិញ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានយកឈ្នះដោយលទ្ធផល៣ទល់និង២ទៅលើក្រុមជម្រើសជាតិហ្វីលីពីនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ
ចំណែកឯការប្រកួតទី២របស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាពួកគេបានរងបរាជ័យក្នុងលទ្ធផល១ទល់និង០ក្រោមថ្វីជើងក្រុមជម្រើសជាតិវៀតណាម និងការប្រកួតទី៣របស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២៣ក៏នៅតែបន្តបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដោយលទ្ធផល៣ទល់និង១ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលវៀតធ្វើជាម្ចាស់ផ្ទះដូចគ្នា។
គួរបន្ថែមផងដែលថាចាប់តាំងពីឆ្នាំ២០១១មកក្រុមជម្រើសជាតិមីម៉ាន់ម៉ាអាយុក្រោម២៣ឆ្នាំ ពុំដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ AFF U23 Championship ឡើយ ក៏ប៉ុន្តែពួកគេធ្លាប់ទទួលបានចំណាប់ថ្នាក់លេខ៣ក្នុងពានរង្វាន់ AFF U23 Championshipឆ្នាំ២០០៥នាប្រទេសថៃ៕