គ្រូបង្វឹក Al Nassr បានស្តីបន្ទោស Ronaldo បន្ទាប់ពីចាញ់……..

លោក Rudi Garcia បានចាត់ទុកវត្តមានរបស់ Ronaldo ជាហេតុផលមួយដែលធ្វើឱ្យ Al Nassr ចាញ់ក្រុម Al Ittihad ក្នុងលទ្ធផល 1-3 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Super Cup ។គ្រូ​បង្វឹក Rudi Garcia បាន​ឆ្លើយ​តប​យ៉ាង​រហ័ស​បន្ទាប់​ពី​ចាញ់ Al Ittihad ថា៖ «ចំណុច​របត់​មួយ​នៃ​ការ​ប្រកួត​គឺ​ការ​ស៊ុត របស់ Cristiano Ronaldo »។



Ronaldo បាន​ស៊ុត​ចំ​គោលដៅ​តែ​មួយ​គ្រាប់​គត់​ក្នុង​រយៈពេល 90 នាទី ដែល​ជា​ការ​តែត​បាល់​ពី​ចម្ងាយ។ Al Nassr ក៏​គ្មាន​គម្រោង​វាយលុកដោយផ្ដោតតែលើ Ronaldo ស្របពេល Al-Ittihad ត្រូវការប្រើប្រាស់តែកីឡាករពីរនាក់ដែលអាចបំបែកទម្រង់លេងរបស់ក្លិប Al Nassr ។

កាសែត Daily Mail បានដកស្រង់សម្តីគ្រូបង្វឹក Rudi Garcia បាននិយាយក្រោយចប់ការប្រកួត ថា ៖"វាមានសារៈសំខាន់សម្រាប់កីឡាករក្នុងការលេងជាធម្មតា ហើយមិនមែនតែងតែព្យាយាមផ្តល់បាល់ឱ្យ Ronaldo នោះទេ។ ខ្ញុំសុំឱ្យពួកគេធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវនៅលើទីលាន" ។ 

Al Nassr នឹងសម្រាកពីរបីថ្ងៃមុននឹងត្រលប់មកលេងនៅ Saudi Pro League ទល់នឹង Al Fateh នៅថ្ងៃទី 3 ខែកុម្ភៈ។ លើសពីនេះ Ronaldo និងមិត្តរួមក្រុមក៏មានឱកាសដណ្ដើមពានមួយទៀតដែរ គឺ King's Cup ដែលការប្រកួតរបស់ Al Nassr បានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ។