* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Luis Enrique ត្រៀមចូលខ្លួនធ្វើជាគ្រូបង្វឹករបស់ក្លិបយក្ស PSG ជាផ្លូវការ…
កាលពីពេលថ្មីៗនេះសារពត៌មានដ៏ល្បី Fabrizio Romano បានចុះផ្សាយថាក្លិបសេដ្ថីបារាំង PSG ត្រៀមខ្លួនក្នុងការប្រកាសតែងតាំងគ្រូបង្វឹកថ្មីគឺលោក Luis Enrique មកជំនួសដំណែងគ្រូបង្វឹកសញ្ជាតិបារាំង Christophe Galtier ក្នុងរដូវកាល២០២៣-២៤ ខាងមុននេះ។
យ៉ាងណាមិញបច្ចុប្បន្នភាគីខាងលោក Luis Enrique និង ភឲPSG បានចរចាគ្នាឈានចំណុងចុងក្រោយហើយ នៅឡើយតែការចរចាតម្លៃពលកម្ម និងរឿងលម្អិតមួយចំនួនទៀតតែប៉ុណ្ណោះ
ហេតុនេះដូចការលើកឡើងពីខាងដើមប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ PSG និងប្រកាសតែងតាំងលោក Luis Enrique ក្នុងពេលដ៏ខ្លីខាងមុខ។
គួរបន្ថែមផងដែលថាលោក Luis Enrique គឺជាគ្រូបង្វឹកមួយរូបដែលមានបទពីសោធន៍ឆ្អែតឆ្អន់ក្នុងការដឹងនាំក្រុមធំៗជាច្រើនក្នុងតំបន់អឺរ៉ុប ពោលក្នុងអំឡុងឆ្នាំ២០១៤រហូតដល់ឆ្នាំ២០១៧ លោកបានដឹកនាំក្លិបអ្នកមាន Barcelona ជោគជ័យជាខ្លាំងក្នុងគ្រានោះ ខណៈដែលក្រោយមកក្នុងឆ្នាំ២០១៨លោកចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញរហូតដល់ឆ្នាំ២០២២
លោក Luis Enrique បានលាលែងចេញពីតំណែង ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស៉្បាញ បន្ទាប់ពីមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតាបាន៕