* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុម Liverpool មិនបានមកហ្វឹកហាត់នៅកីឡដ្ឋាន Santiago Bernabeu មុនការប្រកួតពានរង្វាន់ UCL ទល់និងក្រុម Real Madrid
យោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា ការប្រកួតជើងទីពីររបស់ក្រុម Liverpool នៃក្របខ័ណ្ឌ Champions League វគ្គ 16ចុងក្រោយ ទល់នឹងក្រុម Real Madrid គឺមិនបានមកការហ្វឹកហាត់នៅកីឡដ្ឋាន Santiago Bernabeu ដូចជាធម្មតានោះទេ។ ហង្សក្រហមគ្រោងទៅដល់អេស្ប៉ាញនៅល្ងាចថ្ងៃអង្គារ នេះនឹងរារាំងពួកគេក្នុងការហ្វឹកហាត់នៅទីនោះមុនពេលការប្រកួត UEFA Champions League ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបង្ហើបថាហង្សក្រហមនឹងមកដល់ទីក្រុងម៉ាឌ្រីដនៅម៉ោង 7 យប់ ហើយលោក Jurgen Klopp ចូលរួមធ្វើសន្និសីទសារព័ត៌មានភ្លាមៗនៅកីឡដ្ឋាន Santiago Bernabeu ។ ព្រឹត្តិការណ៍បែបនេះ វាជារឿងមិនធម្មតាដែលក្រុមមិនបានមកហ្វឹកហាត់ រៀបចំក្រុម និងស៊ាំនឹងទីលានមុនពេលប្រកួតមកដល់ ដើម្បីឱ្យកីឡាករស៊ាំនឹងទីលាន និងធ្វើការតាំងចិត្តបានល្អ។
សម្រាប់ Liverpool ក៏បានសម្រេចចិត្តមិនវិលវិញភ្លាមៗក្រោយចប់ការប្រកួតដែរ ដោយពួកគេបានកក់សណ្ឋាគារមួយយប់ទៀតបន្ទាប់ពីការប្រកួត ក្នុងន័យនេះត្រូវបានគេសន្មត់ថាដោយសារតែពួកគេមានថ្ងៃឈប់សម្រាកយូរ ហើយមិនមានកម្មវិធីប្រកួតទៀតនោះ ហើយនឹងលេងប្រកួតបន្ទាប់នៅថ្ងៃទី 1 ខែមេសា ទល់នឹង Manchester City ក្នុងក្របខ័ណ្ឌ Premier League។
ហង្សក្រហមបច្ចុប្បន្នស្ថិតក្នុងស្ថានភាពលំបាកក្នុងការប្រកួតប្រជែងពានរង្វាន់មួយនេះ ដោយពួកគេបានចាញ់ក្រុម Real Madrid ក្នុងការប្រកួតជើងទី១នៅទឹកដី Anfield 5-2 ខណះដែរការប្រកួតជើងទី២ និងធ្វើឡើងនៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ រំលងអាធ្រាត ។